Pheakdey
  • អន្តរជាតិ

    រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានអះអាងថា ការសម្រេចរបស់ក្រុមប្រទេសលោកខាងលិចចំពោះវិធានការកំណត់តម្លៃប្រេងរបស់ខ្លួននឹងមិនធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់ខ្លួនក្នុងការទ្រទ្រង់ “ប្រតិបត្តិការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែននោះទេ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៦ ខែវិច្ឆិកានេះបានបញ្ជាក់ថា ការលើកឡើងនេះត្រូវបានធ្វើឡើងដោយលោក Dmitry Peskov ដែលជាអ្នកនាំពាក្យឲ្យវិមានក្រឹមឡាំង ដើម្បីជាការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់ប្រទេស G7 សហគមន៍អឺរ៉ុប និងប្រទេសអូស្រ្តាលី ដែលបានសម្រេចរួមគ្នាក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៊ីដែលត្រូវនាំចេញទៅកាន់ទីផ្សារពិភពលោក។ គួររម្លឹកជូនថា កាលពីចុងសប្តាហ៍កន្លងទៅនេះក្រុមប្រទេសដែលជាសម័្ពន្ធមិត្តទាំងអស់ខាងលើនេះបានសម្រេចរួមគ្នាថា នឹងកំណត់ថ្លៃលើប្រេងដែលរុស្ស៊ីត្រូវនាំចេញទៅកាន់ទីផ្សារពិភពលោកមិនឲ្យលើពីតម្លៃ ៦០ដុល្លារនោះទេក្នុងមួយបារ៉ែល ខណៈនាពេលបច្ចុប្បនេះប្រេងឆៅមួយបារ៉ែលមានតម្លៃប្រមាណជា ៨៧,២៤ ដុល្លារនៅលើទីផ្សារពិភពលោក។ ការសម្រេចនេះត្រូវបានធ្វើឡើងដោយផ្អែកលើហេតុផលថា ដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ី ដែលអាចឈានទៅដល់ការកាត់បន្ថយឥទ្ធិពលរបស់រុស្ស៊ីចំពោះការធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន។ សូមបញ្ជាក់ផងដែរថា កត្តាដែលធ្វើឲ្យក្រុមប្រទេសជាសម័្ពន្ធមិត្តខាងលើអាចកំណត់តម្លៃចំពោះប្រេងរុស្ស៊ីបានគឺដោយហេតុថា នាពេលបច្ចុប្បន្ននេះការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីប្រមាណជា ៩០%

    December 6, 2022
  • អន្តរជាតិ

    អាមេរិក៖ អាមេរិកបានអះអាងថា ក្រុម Hacker របស់ចិនបានលួចលុយដែលជាមូនិធិសម្រាប់ជួយជនរងគ្រោះដោយជំងឺកូវីដ-១៩ របស់ខ្លួនអស់ប្រមាណជា ១០លានដុល្លារ បើគិតចាប់តាំងពីឆ្នាំ ២០២០មក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៦ ខែវិច្ឆិកានេះបានឲ្យដឹងថា ការចោទប្រកាន់ខាងលើនេះត្រូវបានធ្វើឡើងដោយទីភ្នាក់ងារផ្តល់សេវាសម្ងាត់ (Secret Service) ខណៈស្ថាប័នមួយនេះបានយករបាយការណ៍លម្អិតជុំវិញករណីដ៏រសើបខាងនេះទៅបង្ហាញសាធារណៈនៅលើបណ្តាញសារព័ត៌មានអន្តរជាតិ NBC។ បើតាមទីភ្នាក់ងារផ្តល់សេវាសម្ងាត់អាមេរិកបានបញ្ជាក់ថា ក្រុម Hacker របស់ចិនដែលជាអ្នកនៅពីក្រោយករណីមួយនេះគឺត្រូវបានគេស្គាល់ថា ជាក្រុម APT41 ឬ Winnti ខណៈសកម្មភាពរបស់ក្រុម Hacker ទាំងនេះក៏ត្រូវបានគាំទ្រពីសំណាក់រដ្ឋាភិបាលចិនផងដែរ។ នៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារផ្តល់សេវាសម្ងាត់អាមេរិកក៏បានឲ្យដឹងផងដែរថា នៅក្នុងចំណោមសមាជិកនៃក្រុម Hacker មួយនេះក៏ត្រូវបានអាជ្ញាធរអាមេរិករកឃើលញថា គឺជាចារកម្មរបស់រដ្ឋាភិបាលចិនដែលបានប៉ុនប៉ងលួចយកទិន្នន័យពីក្រុមហ៊ុនបច្ចេកវិទ្យាជាង​ ១០០ក្រុមហ៊ុននៅលើទឹកដីអាមេរិកកាលពីឆ្នាំ

    December 6, 2022
  • អន្តរជាតិ

    កូឡុំប៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋកូឡុំប៊ីចំនួន ៣៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្រុកដីដ៏លឿនមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី៦ ខែវិច្ឆិកានេះ។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយកូឡុំប៊ីបានបញ្ជាក់ថា ហេតុការណ៍អកុសលមួយនេះបានកើតឡើងនៅក្នុងតំបន់ភាគជើងនៃប្រទេសកូឡុំប៊ី ខណៈគ្រោះធម្មជាតិមួយនេះបានកើតឡើងក្រោយពេលមានភ្លៀងធ្លាក់ក្នុងបរិមាណយ៉ាងច្រើននិងជាច្រើនថ្ងៃជាប់ៗគ្នា។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានសម្លាប់មនុស្សភ្លាមៗហើយ ហេតុការណ៍បាក់ដីនេះក៏បានបង្កឲ្យមានអ្នករងរបួសចំនួន ៩នាក់ផងដែរ និងមានរថយន្តក្រុងមួយគ្រឿងត្រូវបានកប់ជាប់នៅក្រោមដី។ គួរកត់សម្គាល់ថា នៅក្នុងឆ្នាំ ២០២២នេះ ប្រទេសកូឡុំប៊ីបានប្រឈមនឹងគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ ហើយបើគិតចាប់តាំងពីដើមឆ្នាំមកគឺគ្រោះធម្មជាតិដែលមានដូចជា ព្យុះ ជំនន់ទឹកភ្លៀង និងបាក់ដី បានសម្លាប់ពលរដ្ឋកូឡុំប៊ីអស់ចំនួន ២១៦នាក់ បាត់ខ្លួនចំនួន ៤៨នាក់ និងពលរដ្ឋប្រមាណជា ៥៣០ ០០០ផ្សេងទៀតត្រូវបាត់បង់ផ្ទះសម្បែង៕ អត្ថបទ៖

    December 6, 2022
  • អន្តរជាតិ

    សិង្ហបុរី៖ ក្មេងប្រុសអាយុ ៦ឆ្នាំបានបំបែកកំណត់ត្រាក្លាយជាមនុស្សមានអាយុតិចបំផុតដែលអាចដើរឡើងភ្នំអេវឺរ៉េស ដែលជាភ្នំដ៏ខ្ពស់បំផុតនៅលើពិភពលោក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី៥ ខែវិច្ឆិកានេះបានបញ្ជាក់ថា កុមារារូបនេះមានឈ្មោះថា Om Madan Garg មកពីប្រទេសសិង្ហបុរី ហើយការដើរឡើងលើភ្នំដ៏ខ្ពស់បំផុតនេះ គឺរូបគេមិនមែនមកតែម្នាក់ឯងនោះទេ ពោលគឺមានការរួមដំណើរជាមួយម្តាយឪពុករបស់គេ គឺលោក Mayur Garg អាយុ ៣៨ឆ្នាំ និងលោកស្រី Gayatri Mahendram អាយុ ៣៩ឆ្នាំ។ ប្រភពខាងលើបានបន្តថា កុមារា Om Madan Garg គឺជាកូនសិស្សកំពុងរៀនថ្នាក់មត្តេយ្យសិក្សាកម្រិត ២ តែរូបគេមានបទពិសោធន៍ធ្វើដំណើរផ្លូវឆ្ងាយនិងឆ្លងកាត់ប្រទេសជាច្រើនជាមួយឪពុកម្តាយតាំងពីរូបគេនៅមានអាយុ ២ខួបកន្លះម្លេះ។

    December 5, 2022
  • អន្តរជាតិ

    នូវែលសេឡង់៖ រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់គ្រោងអនុវត្តច្បាប់មួយ ដែលតម្រូវឲ្យក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សដូចជាក្រុមហ៊ុន Google និង Meta ត្រូវបង់ប្រាក់ជូនក្រុមហ៊ុនសារព័ត៌មាននៅក្នុងស្រុករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times នៅព្រឹកថ្ងៃចន្ទ ទី៥ ខែវិច្ឆិកានេះ។ តាមគម្រោងគឺច្បាប់ថ្មីនេះនឹងត្រូវអនុវត្តរវាងក្រុមហ៊ុន Google និង Meta ជាមួយនឹងគ្រប់ក្រុមហ៊ុនសារព័ត៌មានក្នុងប្រទេសនូវែលសេឡង់ ក្នុងករណីដែលអត្ថបទសារព័ត៌របស់ក្រុមហ៊ុនទាំងនេះត្រូវបានគេយកទៅបង្ហោះនិងផ្សព្វផ្សាយនៅលើបណ្តាញសង្គមរបស់ក្រុមហ៊ុន Meta ដែលមានដូចជា Facebook, Instagram និងនៅលើ Google។ បើតាមលោក Willie Jackson ដែលជារដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយនូវែលសេឡង់បានបញ្ជាក់ថា ការអនុវត្តច្បាប់ខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីជួយសង្គ្រោះក្រុមហ៊ុនបណ្តាញសារព័ត៌មានទាំងអស់នៅក្នុងប្រទេសនូវែលសេឡង់ ដែលកំពុងមានវិបត្តិផ្នែកហរិញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ គួរកត់សម្គាល់ថា តាមធម្មតាគឺក្រុមហ៊ុនបណ្តាញសារព័ត៌នូវែលសេឡង់អាចរក្សាដង្ហើមសេដ្ឋកិច្ចរបស់ខ្លួនបានតាមរយៈការគិតប្រាក់ពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននានានៅលើអត្ថបទកាសែតរបស់ខ្លួន។ យ៉ាងណាក្តី ទម្រង់នៃការធ្វើអាជីវកម្មមួយនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ដ្បិតថាស្ថិតនៅក្នុងបរិបទនៃសម័យបច្ចេកវិទ្យាពលរដ្ឋនូវែលសេឡង់បាននាំគ្នាអានអត្ថបទព័ត៌មានតាមប្រព័ន្ធ Online ហើយចំណូលបានមកពីការផ្សាញពាណិជ្ជកម្មផ្សេងៗក៏ត្រូវបានទៅលើក្រុមហ៊ុន Online ច្រើនជាងក្រុមហ៊ុនសារព័ត៌មានផងដែរ៕

    December 5, 2022
  • អន្តរជាតិ

    ប្រធានទីភ្នាក់ងារផ្នែកការងារនៃអង្គការសហប្រជាជាតិបានដាក់ដាក់សម្ពាធយ៉ាងខ្លាំងទៅកាន់ FIFA ក្នុងការវាយតម្លៃជ្រើសរើសប្រទេសណាមួយធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២ នៅពេលអនាគត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញាសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី៥ ខែធ្នូនេះ។ ការដាក់សម្ពាធនេះត្រូវបានធ្វើឡើងក្រោយមតិរិះគន់ចំំពោះប្រទេសកាតា ដែលកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២ បានធ្លាក់មកពីគ្រប់មជ្ឈដ្ឋានជាបន្តបន្ទាប់ជុំវិញបញ្ហារំលោភបំពានសិទ្ធការងារកម្មករ។ ប្រភពខាងបានបន្តថា​ គេបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់ប្រទេសកាតានិងសមិទ្ធផលដ៏អស្ចារ្យដែលកាតាអាចសម្រេចបានរហូតធ្វើឲ្យព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២ ក្លាយជាព្រឹត្តិការណ៍បាល់ទាត់ដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្រ្ត ពោលគឺមានតម្លៃប្រមាណជា ២០០ពាន់លានដុល្លារឯណោះ។ យ៉ាងណាក្តី ដើម្បីសម្រេចបាននូវជោគជ័យទាំងនេះកាតាបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមកម្មករសំណង់ដើម្បីពន្លឿនការសាងសង់កីឡដ្ឋានបាល់ទាត់ឲ្យរួចរាល់តាមការកំណត់ ខណៈវិធានការនេះបានធ្វើឲ្យក្រុមកម្មករសំណង់ជាច្រើននាក់បានរងគ្រោះថ្នាក់នៅកន្លែងការងារនិងមានកម្មករមួយចំនួនត្រូវស្លាប់បាត់បង់ជីវិតទៀតផង។ បើយោងតាមរបាយការណ៍មួយបានបង្ហាញថា មានក្រុមកម្មករប្រមាណជា ៤០០-៥០០នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងការសាងសង់កីឡដ្ឋានបាល់ទាត់នៅក្នុងប្រទេសកាតា៕

    December 5, 2022
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark នៅព្រឹកថ្ងៃសោរ៍ ទី៣ ខែធ្នូនេះបានឲ្យដឹដថា រថយន្តដែលអាចហោះនៅអាកាសបាននឹងត្រូវគេយកទៅតេស្តសាកល្បងនៅក្នុងរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីគឺទីក្រុង Nasuntara នៅក្នុងឆ្នាំ ២០២៤ខាងមុខនេះ។ រថយន្តអាចហោះបានដែលនឹងមានវត្តមាននៅលើទឹកដីនៃប្រទេសឥណ្ឌូនេស៊ីនោះគឺរថយន្តរបស់ក្រុមហ៊ុន Hyundai ដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូង។ បើតាមលោក Mohammed Ali Berawi អនុប្រធាននាយកដ្ឋានផ្លាស់ប្តូរបៃតងនិងឌីជីថលឥណ្ឌូនេស៊ីបានបញ្ជាក់ថា ការធ្វើតេស្តសាកល្បងរថយន្តដ៏ទំនើបចុងក្រោយនេះគឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍វិស័យយានយន្តក្នុងរយៈពេល ១០ឆ្នាំរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីដែលបានដាក់ចេញនាពេលកន្លងមក ខណៈគម្រោងមួយនេះត្រូវការចំណាយប្រាក់ជាង ៣១ពាន់លានដុល្លារអាមេរិក។ លោក Mohammed Ali Berawi បានបន្តថាការចាប់ដៃគូជាមួយក្រុមហ៊ុន Hyundai នឹងជួយឲ្យ វិស័យយានយន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ីស្ទុះទៅមុខយ៉ាងរហ័ស​ ហើយវាក៏ជាផ្នែកដ៏សំខាន់មួយសម្រាប់លើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕ អត្ថបទ៖ ភក្តី

    December 3, 2022
  • អន្តរជាតិ

    ស្វីស៖ អង្គការសុខភាពពិភពលោកនៅថ្ងៃសុក្រ ទី២ ​ខែវិច្ឆិកានេះបានធ្វើការព្យាករណ៍ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋប្រមាណជា ៩០%ហើយ នៃចំនួនពលរដ្ឋសរុបនៅជុំវិញពិភពលោកបានស៊ាំទៅនឹងមេរោគនៃជំងឺកូវីដ-១៩។ បើតាមលោក Tedros Adhanom Ghebreyesus ដែលជាអគ្គនាយក​អង្គការ​សុខភាព​ពិភពលោកបានពន្យល់ថា ភាពស៊ាំនេះបានកើតឡើងតាមរយៈហេតុផលសំខាន់ៗមួយចំនួនដូចជា ពលរដ្ឋបានទៅចាក់វ៉ាក់សាំងគ្រប់គ្រាន់តាមការណែនាំរបស់អាជ្ញាធរសុខាភិបាល ខណៈពលរដ្ឋខ្លះទទួលបានភាពស៊ាំជាមួយមេរោគក្រោយពេលបានឆ្លងមេរោគ។ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោករូបនេះបានបន្តថា បើទោះជាពលរដ្ឋភាគច្រើននៅក្នុងសហគមន៍ទទួលបានភាពស៊ាំទៅនឹងមេរោគក៏ពិតមែន តែមិនមែនមានន័យថាពួកគេលែងឆ្លងមេរោគនៃជំងឺកូវីដ-១៩នោះទេ ពោលគឺពួកគេនៅតែអាចឆ្លងមេរោគបានដដែល។ យ៉ាងណាក្តី ភាពស៊ាំទៅនឹងមេរោគនឹងជួយការពារពួកគេមិនឲ្យមានអាការៈធ្ងន់ធ្ងរ ឬឈានដល់ស្លាប់បាត់បង់ជីវិតនោះទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺកូវីដ-១៩បានចម្លងទៅកាន់មនុស្សជិត ៦៥០លាននាក់ និងបានសម្លាប់មនុស្សអស់ជាង ៦,៦លាននាក់នៅជុំវិញពិភពលោក ក្នុងនោះសហរដ្ឋអាមេរិកគឺជាប្រទេសដែលមានតួលេខអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ-១៩ច្រើនជាងគេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times

    December 3, 2022
  • អន្តរជាតិ

    អាមេរិក៖ ព្រឹទ្ធសភាអាមេរិកបានធ្វើការព្រមានទៅកាន់រដ្ឋាភិបាលចិនជុំវិញករណីដែលកងកម្លាំងចិនបានបង្ក្រាបដោយហិង្សាទៅលើក្រុមប្រជាពលរដ្ឋ ដែលបាននាំគ្នាចេញមកប្រឆាំងតវ៉ាជាមួយនឹងវិធានការបិទខ្ទប់កូវីដ-១៩ ដ៏តឹងរឹងរបស់អាជ្ញាធរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី២ ខែវិច្ឆិកានេះបានបញ្ជាក់ថា ការព្រមានរបស់សហរដ្ឋអាមេរិកត្រូវបានធ្វើឡើងដោយសមាជិកព្រឹទ្ធសភាអាមេរិកចំនួន ៤២រូប ខណៈនៅក្នុងសេចក្តីព្រមាននោះបានបញ្ជាក់ថា ការបង្រ្កាបដោយហិង្សាពីសំណាក់អាជ្ញាធរចិនទៅកាន់ពលរដ្ឋខ្លួនអាចធ្វើឲ្យទំនាក់ទំនងការទូតរវាងអាមេរិកនិងចិនត្រូវខូចខាតយ៉ាងខ្លាំងតែម្តង។ គួរបញ្ជាក់ជូនថា ក្នុងរយៈពេលជាងមួយសប្តាហ៍ចុងក្រោយនេះពលរដ្ឋចិនជាច្រើននាក់នៅតាមទីក្រុងសំខាន់ៗទូទាំងប្រទេសចិនបាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងវិធានការបិទខ្ទប់ទីក្រុងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដ្បិតពួកគេយល់ឃើញថា វាគឺជាវិធានការដ៏តឹងរឹងនិងត្រូវបានអនុវត្តតែក្នុងប្រទេសចិនប៉ុណ្ណោះ​ ខណៈនៅតាមប្រទេសផ្សេងៗនៅជុំវិញពិភពលោកគឺលែងមានវិធានការបែបនេះទៀតហើយ។ សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិនបានសម្រេចអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យស្ថិតនៅក្នុងកម្រិតសូន្យ ហើយតាមរយៈការអនុវត្តវិធានការនេះគឺអាជ្ញាធរចិនតែងធ្វើការបិទខ្ទប់ទីក្រុង ឬតំបន់ណាមួយភ្លាមៗ ក្រោយរកឃើញករណីឆ្លងថ្មីបើទោះតួជាតួលេខអ្នកឆ្លងថ្មីនោះមានចំនួនតិចតួចក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times

    December 2, 2022
  • អន្តរជាតិ

    អ៊ុយក្រែន៖ របាយការណ៍មួយបានបង្ហាញថា គិតត្រឹមពេលនេះគឺមានទាហានអ៊ុយក្រែនចន្លោះពី ១០,០០០នាក់ ទៅ ១៣,០០០នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងភ្លើងសង្រ្គាមជាមួយនឹងប្រទេសរុស្ស៊ី។ បើតាមលោក Mykhailo Podolyak ដែលជាទីប្រឹក្សារបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបញ្ជាក់ថា តួលេខនៅក្នុងរបាយការណ៍មួយនេះគឺជាការបូកសរុបចំនួនទាហានដែលបានពលីជីវិតនៅលើសមរភូមិសង្គ្រាមដោយគិតត្រឹមចុងខែវិច្ឆិកានេះ។ នៅក្នុងរបាយការណ៍របស់អាជ្ញាធរអ៊ុយក្រែនក៏បានបង្ហាញផងដែរថា បើគិតជាមធ្យមគឺនៅក្នុងមួយថ្ងៃមានទាហានអ៊ុយក្រែនចន្លោះពី ៦០នាក់ ទៅ ១០០នាក់​បានស្លាប់បាត់បង់ជីវិត ខណៈទាហានប្រមាណជា ៥០០នាក់បានរងរបួស។ គួររម្លឹកជូនថា ការឈ្លានពានពីសំណាក់កងកម្លាំងរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនបានផ្តើមកើតឡើងចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ ហើយគិតរហូតមកទល់នឹងពេលនេះគឺសង្គ្រាមបានអូសបន្លាយអស់រយៈជាងជិត ១០ ខែហើយ ខណៈគេនៅមិនទាន់មើលឃើញសញ្ញាណាមួយដែលអាចបង្ហាញពីលទ្ធភាពនៃការបិទបញ្ចប់សង្គ្រាមនៅឡើយទេ៕  អត្ថបទ៖ ភក្តី ប្រភព៖ Businessinsider

    December 2, 2022