Pheakdey
  • អន្តរជាតិ

    ខ្សែភាពយន្តកំពុងអង្រួនដួងចិត្តអ្នកទស្សនារាប់លាននាក់នៅជុំវិញពិភពលោកគឺរឿង “Avatar: The Way Of Water ” ត្រូវបានបណ្តាញសារព័ត៌មាន Channel News Asia រាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូនេះថា អាចរកប្រាក់ចំណូលពីការលក់សំបុត្រនៅទូទាំងពិភពលោកបានខ្ទង់ ១ពាន់លានដុល្លារហើយ ខណៈខ្សែភាពយន្តបែប 3D មួយនេះទើបតែធ្វើការចាក់ផ្សាយបានត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ។ ជាមួយនឹងប្រាក់ចំណូលដ៏ច្រើននេះបានធ្វើឲ្យរឿង “Avatar: The Way Of Water ” ក្លាយជាខ្សែភាពយន្តដែលអាចរកប្រាក់ចំណូលបានច្រើននិងលឿនបំផុតនៅក្នុងឆ្នាំ ២០២២នេះ។ បើតាមលោក James Cameron ដែលជាផលិតកខ្សែភាពយន្តដែលកំពុងផ្ទុះការពេញនិយមខ្លាំងមួយនេះបានឲ្យដឹងថា ក្នុងការផលិតរឿង “Avatar: The Way Of

    December 29, 2022
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូងបានចេញមកធ្វើការសុំទោសជាសាធារណៈក្រោយកងកម្លាំងរបស់ខ្លួនមិនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ប្រទេសកូរ៉េខាងជើង ដែលបានហោះចូលមកកាន់ដែនអាកាសកូរ៉េខាងត្បូងដោយគ្មានការអនុញ្ញាត នេះបើយោងតាមការផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះមានយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងចំនួន ៥គ្រឿងបានហោះចូលទៅកាន់ដែនដីរបស់កូរ៉េខាងត្បូង ហើយក្នុងនោះមានយន្តគ្មានមនុស្សបើកមួយគ្រឿងបានហោះទៅជិតដល់រដ្ឋធានីសេអ៊ូលទៀតផង។ ភ្លាមៗក្រោយប្រទះឃើញការលុកលុយតាមដែនអាកាសនេះ កូរ៉េខាងត្បូងបានធ្វើការបាញ់ព្រមាន ដាក់ពង្រាយយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារជាច្រើនគ្រឿងដើម្បីបាញ់យន្តហោះគ្មានមនុស្សបើកទាំងអស់នោះ តែយ៉ាងណាក្តីគ្មានយន្តហោះគ្មានមនុស្សបើកណាមួយរបស់កូរ៉េខាងជើងត្រូវបានបាញ់ទម្លាក់នោះទេ។ នៅចំពោះមុខស្ថានភាពបែបនេះ កងយោធារបស់កូរ៉េខាងត្បូងបានទទួលរងនូវការរិះគន់យ៉ាងខ្លាំងថា មិនបានត្រៀមខ្លួនរួចរាល់ក្នុងការឆ្លើយតបទៅនឹងការវាយឆ្មក់ពីណាក់សត្រូវឡើយ​ ហើយបើក្នុងករណីធ្ងន់ធ្ងរញគឺភាពធ្វេសប្រហែសនេះអាចនឹងបង្កឲ្យមានគ្រោះយ៉ាងធំធេងចំពោះសន្តិសុខជាតិទាំងមូល៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    December 28, 2022
  • អន្តរជាតិ

    អាមេរិក៖​ របាយការណ៍ចុងក្រោយមួយបានបង្ហាញថា តួលេខពលរដ្ឋអាមេរិកដែលបានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាអាកាសធាតុបានកើនឡើងដល់ ៥០នាក់ហើយ នេះបើយោងតាមចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូនេះ។ គួរកត់សម្គាល់ថា ព្យុះព្រឹលទឹកកកបានវាយប្រហារសហរដ្ឋអាមេរិកតាំងតែចុងសប្តាហ៍កន្លងមក ពោលគឺផ្តើមគំរាមគំរាមសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមចាប់តាំងពីថ្ងៃដែលពលរដ្ឋអាមេរិកត្រូវធ្វើការជួបជុំនិងអបអរពិធីបុណ្យណូអែលម្លេះ។ ប្រភពបានបន្តថា គិតត្រឹមពេលនេះព្យុះនៅតែបន្តធ្លាក់យ៉ាងក្រាស់ ដោយតំបន់ខ្លះព្យុះបានធ្លាក់ក្នុងកម្រាស់រហូត​ដល់ ២,៤ម៉ែត្រ ដែលបានធ្វើឲ្យចរាចរណ៍នៅតាមដងផ្លូវមួយចំនួនត្រូវកាត់ផ្តាច់ទាំងស្រុងតែម្តង។ នៅចំពោះមុនស្ថានភាពអាកាសធាតុមិនអំណោយផលដូចនេះ អាជ្ញាធរអាកាសចរណ៍អាមេរិកក៏បានសម្រេចលុបចោលជើងហោះហើរក្នុងស្រុកជាង ២០,០០០ ជើងផងដែរ។  ជាងនេះទៅទៀតឥទ្ធិពលនៃព្យុះទឹកកកក៏បានកាត់ផ្តាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនផងដែរ ដោយគិតត្រឹមពេលនេះគឺមានពលរដ្ឋរាប់ម៉ឺននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    December 28, 2022
  • អន្តរជាតិ

    ហ្វីលីពីន៖ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៧​ ខែធ្នូនេះបានឲ្យដឹងថា តួលេខអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅហ្វីលីពិនបានកើតឡើងដល់ចំនួន ១៣នាក់ហើយ ខណៈកាលពីម្សិលមិញតួលេខអ្នកស្លាប់នេះមានត្រឹមតែ​ ២នាក់ប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍បានបញ្ជាក់ផងដែរថា ភាគច្រើននៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺបានស្លាប់ដោយសារតែលង់ទឹកតែម្តង ខណៈមួយចំនួនតូចបានស្លាប់ដោយមូលហេតុផ្សេងៗដូចជាឆក់ខ្សែភ្លើង​ជាដើម។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ចំនួន ១៣នាក់ហើយ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនក៏កំពុងស្វែងរកមនុស្សដែលកំពុងបាត់ខ្លួនចំនួន ២៣នាក់ផ្សេងទៀតផងដែរ ខណៈគេមិនរំពឹងថាក្រុមមនុស្សដែលកំពុងបាត់ខ្លួនទាំងអស់នេះអាចមានសំណាងនៅរស់មានជីវិតនោះទេ។ ជាងនេះទៅទៀត ជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សនេះក៏បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ កាត់ផ្តាច់ផ្លូវ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅតាមទីតាំងសំខាន់ៗជាច្រើនកន្លែងផងដែរ ខណៈគិតត្រឹមពេលនេះគឺមានពលរដ្ឋហ្វីលីពីនប្រមាណជា ៤៥,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ដើម្បីទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    December 27, 2022
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីដំបូងនៃអ្នកជំងឺម្នាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារមេរោគដ៏កាចសាហាវបំផុតមួយ ដោយមេរោគនោះបានស៊ីខួក្បាលរបស់ជនរងគ្រោះឡើងសុះមុនពេលអ្នកជំងឺត្រូវផុតដង្ហើមស្លាប់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូនេះបានបញ្ជាក់ថា មេរោគដ៏កម្រនេះមានឈ្មោះថា Naegleria fowleri (នេគ្លីរៀ ហ្វូឡេរី) ខណៈមេរោគប្រភេទធ្លាប់ត្រូវបានគេរកឃើញម្តងនៅអាមេរិក កាលពីឆ្នាំ ១៩៣៧។ ប្រភពខាងលើបានបន្តថា ករណីទីមួយនៃអ្នកជំងឺដែលបានឆ្លងមេរោគ Naegleria fowleri ​នៅក្នុងប្រទេសកូរ៉េខាងត្បូងគឺត្រូវបានរកឃើញចំពោះបុរសម្នាក់ ដែលមានអាយុជាង ៥០ឆ្នាំ មានប្រវត្តិធ្លាប់មកស្នាក់នៅក្នុងប្រទេសថៃរយៈពេល​ ៤សប្តាហ៍ និងបានត្រលប់ទៅដល់ប្រទេសកូរ៉េខាងត្បូងវិញកាលពីថ្ងៃទី ១០ខែធ្នូ ហើយក្រោយពីបានទៅដល់ប្រទេសកំណើតវិញគឺរូបគាត់បានផ្តើមចេញរោគសញ្ញានៃការឆ្លងមេរោគ Naegleria fowleri តែម្តង។ បើតាមក្រុមវេជ្ជបណ្ឌិតកូរ៉េខាងត្បូងបានបញ្ជាក់ថា អាការៈរបស់ជនរងគ្រោះគឺស្រដៀងគ្នាស្ទើរតែ ៩៩,៦%

    December 27, 2022
  • អន្តរជាតិ

    ហ្វីលីពីន៖ ទឹកជំនន់ដ៏អាក្រក់មួយបានវាយប្រហារប្រទេសហ្វីលីពីនកាលពីថ្ងៃទី ២៥ ខែធ្នូម្សិលមិញនេះ ពោលគឺចំថ្ងៃបុណ្យណូអែលដែលជាថ្ងៃបុណ្យដ៏សប្បាយរីករាយមួយសម្រាប់ពលរដ្ឋដែលជាអ្នកកាន់សាសនាកាតូលិក។ នៅចំពោះស្ថានភាពគ្រោះថ្នាក់នេះពលរដ្ឋហ្វីលីពីនមួយចំនួនមិនមានឱកាសអបអរក្នុងពិធីបុណ្យណូអែលឡើយ ផ្ទុយទៅវិញពួកគេត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះជាបន្ទាន់ដើម្បីរក្សាអាយុជីវិតរបស់ពួកគេ។ បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហត្តរាយហ្វីលីពីនបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋហ្វីលីពីនប្រមាណជា ៤៦,០០០នាក់ហើយដែលបង្ខំចិត្តជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។ ជាងនេះទៅទៀតបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា មានពលរដ្ឋហ្វីលីពីនចំនួន ២នាក់ត្រូវបានរាយការណ៍ថា បានលង់ទឹកស្លាប់ ខណៈពលរដ្ឋចំនួន ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times

    December 26, 2022
  • អន្តរជាតិ

    អាមេរិក៖ បញ្ហាអាកាសធាតុកំពុងតែគំរាមគំហែងសុវត្ថិភាពប្រជាពលរដ្ឋអាមេរិកយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូនេះ។ ស្ថានភាពអាកាសធាតុទូទៅគឺសីតុណ្ហភាពបានចុះត្រជាក់ខ្លាំងនិងបន្ថែមដោយព្យុះព្រឹលទឹកកកក្នុងបរិមាណដ៏ច្រើនសម្បើម ហើយតំបន់ដែលទទួលរងសម្ពាធខ្លាំងជាងគេនោះគឺតំបន់ Buffalo ដែលស្ថិតនៅភាគខាងលិចនៃទីក្រុង New York។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋអាមេរិកចំនួន ៣១នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតព្រោះតែបញ្ហាអាកាសធាតុ។ ជាងនេះទៅនេះព្យុះព្រឹលទឹកកបានធ្វើឲ្យរាំងស្ទះការធ្វើដំណើរនៅតាមដងផ្លូវសំខាន់ៗជាច្រើន និងបានកាត់ផ្តាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនផងដែរ។ គិតត្រឹមពេលនេះគឺមានពលរដ្ឋប្រមាណជា​ ២០០ ០០០នាក់កំពុងរស់នៅក្នុងដោយគ្មានចរន្តអគ្គិសនីប្រើប្រាស់​​ ខណៈនៅតាមតំបន់ខ្លះព្រឹលបានធ្លាក់ក្នុងកម្ពស់រហូតដល់ ២,៤​ ម៉ែត្រឯណោះ៕   អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    December 26, 2022
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងយោចណាស់មានពលរដ្ឋអាមេរិកប្រមាណជា ១,៥លាននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូនេះ។ បញ្ហាអសកម្មនេះបានកើតឡើងក្រោយពេលដែរតំបន់សំខាន់ៗជាច្រើននៅសហរដ្ឋអាមេរិកបានរងនូវការគំរាមគំហែងដោយខ្យល់ព្យុះ ខណៈសីតុណ្ហភាពបានចុះត្រជាក់ក្នុងកម្រិងដ៏ទាបបំផុតមួយ។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងភ្លើងអគ្គិសនីត្រូវបានកាត់ផ្តាច់នៅតាមតំបន់មួយចំនួនហើយ មានជើងហោះហើររាប់ពាន់ជើងត្រូវបានអាជ្ញាធរអាកាសចរណ៍អាមេរិកសម្រេចលុបចោលភ្លាមៗផងដែរមុនពេលបុណ្យណូអែលចូលមកដល់។ ជាងនេះទៅទៀតអាជ្ញាធរអាមេរិកបានព្រមាណជា នឹងមានពលរដ្ឋអាមេរិកប្រមាណជា ២៤០លាននាក់ ឬស្មើនឹង ៧០% នៃពលរដ្ឋសរុបនឹងត្រូវរស់នៅក្រោមសម្ពាធនៃហានិភ័យអាកាសធាតុ ខណៈសីតុណ្ហភាពនៅតាមតំបន់ខ្លះអាចនឹងចុះត្រជាក់រហូតដល់ -៤៨អង្សាសេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia    

    December 24, 2022
  • អន្តរជាតិ

    អាមេរិក៖ សភាអាមេរិកបានអនុម័តលើគម្រោងថវិកាប្រចាំឆ្នាំរបស់កាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូម្សិលមិញនេះ ដោយគម្រោងថវិកានោះមានតម្លៃរហូតដល់ ១,៧ ទី្រលានដុល្លារឯណោះ។ សេចក្តីអនុម័តលើគម្រោងថវិកាដ៏ច្រើនសម្បើមនេះត្រូវបានធ្វើឡើងដោយមានការបោះឆ្នោតគាំទ្រពីសមាជិកសភាអាមេរិកចំនួន ២២៥នាក់ ទល់នឹងសំឡេងអ្នកបោះឆ្នោតមិនគាំទ្រចំនួន ២០១នាក់ផងដែរ។  បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times ​នៅព្រឹកថ្ងៃសោរ៍ ទី២៤ ខែធ្នូនេះបានបញ្ជាក់ថា នៅក្នុងគម្រោងថវិកាដែលសភាអាមេរិកទើបបានអនុម័តនោះគឺមានកញ្ចប់ថវិកាចំនួន ៤៥ពាន់លាននឹងត្រូវបានប្រើប្រាស់ជាជំនួយផ្សេងៗសម្រាប់ផ្តល់ទៅកាន់ប្រទេសអ៊ុយក្រែន។ បើតា​មអ្នកនាំពាក្យឲ្យវិមានកាពីតូលអាមេរិកបានបញ្ជាក់ថា កញ្ចប់ថវិកាប្រចាំឆ្នាំសម្រាប់ឆ្នាំថ្មីនេះគឺមានការកើនឡើងច្រើន ដ្បិតរដ្ឋាភិបាលអាមេរិកមានគម្រោងចំណាយលើបញ្ហាធំៗជាច្រើនផងដែរ បើធៀបទៅនឹងឆ្នាំកន្លងទៅ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times  

    December 24, 2022
  • អន្តរជាតិ

    រុស្ស៊ី៖ លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីចង់បិទបញ្ចប់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែន នេះបើយោងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូនេះ។ បើតាមប្រសាសន៍របស់ ពូទីន បានបញ្ជាក់បន្ថែមថា ការបិទបញ្ចប់សង្គ្រាមនេះប្រហែលជាមិនអាចជៀសផុតពីការស្វែងរកដំណោះតាមបែបកាទូតនោះទេ។ បុរសខ្លាំងរបស់រស្ស៊ីបានបញ្ជាក់ច្បាស់ៗថា​​ គោលដៅរបស់យើងគឺមិនមែនចង់បង្វែរស្ថានការសង្គ្រាមនោះទេ តែពិតណាស់យើងចង់បិទបញ្ចប់សង្គ្រាមតែម្តង ហើយបើអាចបិទបញ្ចប់បានកាន់តែឆាប់គឺកាន់តែល្អ។ គួរកត់សម្គាល់ថា ការថ្លែងរបស់លោកប្រធានាធិបតីរុស្ស៊ីដូចខាងលើនេះត្រូវបានធ្វើឡើងក្រោយពេលដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានទៅជួបជាមួយលោកប្រធានាធិបតីអាមេរិក​ Joe Biden ដោយផ្ទាល់នៅសេតវិមានអាមេរិកបានត្រឹមមួយថ្ងៃប៉ុណ្ណោះ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times

    December 23, 2022