អន្តរជាតិ
កូវីដនៅថៃកើនឡើងទៀតហើយ ដោយថ្ងៃនេះរកឃើញអ្នកឆ្លងថ្មីចំនួន ២១,៣៧៩នាក់ ខណៈតួលេខអ្នកឆ្លងសរុបកើនដល់ជាង ៧១ម៉ឺននាក់
BY Pheakdey
August 6, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី ៦ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២១,៣៧៩នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៩១នាក់។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ២០,៩៨៥នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៤៨៤ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៧១៤,៦៨៤នាក់ និងស្លាប់សរុបចំនួន ៥,៨៥៤ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍