ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកឆ្លងកូវីដ ១៩សរុបនៅថៃកើនដល់ជាង ៧៧ម៉ឺននាក់ ខណៈអត្រាអ្នកឆ្លងប្រចាំថ្ងៃបានថយចុះ ២ថ្ងៃជាប់គ្នា

    BY Pheakdey August 9, 2021
    អ្នកឆ្លងកូវីដ ១៩សរុបនៅថៃកើនដល់ជាង ៧៧ម៉ឺននាក់ ខណៈអត្រាអ្នកឆ្លងប្រចាំថ្ងៃបានថយចុះ ២ថ្ងៃជាប់គ្នា

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី ៩ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៩,៦០៣ នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៤៩នាក់។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៩,២៩០ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៣១៣នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា  ២ ថ្ងៃក្រោយនេះអត្រាអ្នកឆ្លងកូវីដ ១៩ ប្រចាំថ្ងៃនៅថៃបានធ្លាក់ចុះបន្តិច ពោលគឺធ្លាក់ក្រោម ២ ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈគិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៧៧៦,១០៨នាក់ និងស្លាប់សរុបចំនួន ៦,៣៥៣ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

     

    Share This Post: