អន្តរជាតិ
អត្រាអ្នកឆ្លងកូវីដនៅថៃថយចុះ ៣ថ្ងៃជាប់គ្នា ដោយថ្ងៃនេះរកឃើញអ្នកឆ្លងថ្មីចំនួន ១៩,៨៤៣ នាក់
BY Pheakdey
August 10, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី ១០ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៩,៨៤៣ នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២៣៥នាក់។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៩,៤៤៥ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៣៩៨នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា ៣ ថ្ងៃចុងក្រោយនេះអត្រាអ្នកឆ្លងកូវីដ ១៩ ប្រចាំថ្ងៃនៅថៃបានធ្លាក់ចុះបន្តិច ពោលគឺធ្លាក់ក្រោម ២ ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈគិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៧៩៥,៩៥១នាក់ និងស្លាប់សរុបចំនួន ៦,៥៨៨ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍