Nissan Auto Tech

យានដ្ឋានជួសជុល និងថែទាំរថយន្តនីសាន់ សាខាខណ្ឌសែនសុខចាប់ផ្ដើមបើកដំណើរការនាពេលថ្មីៗនេះ

BY
Liny Chan
September 5, 2021

សួស្តីអតិថិជននីសាន់ ជាទីគោរព!
យើងខ្ញុំមានកិត្តិយសសូមប្រកាសជូនអតិថិជនទាំងអស់អោយបានជ្រាបថាយានដ្ឋានជួសជុល និងថែទាំរថយន្តសាខាខណ្ឌសែនសុខបានចាប់ផ្ដើមបើកដំណើរការព្រមជាមួយ និងការផ្ដល់ជូននូវប្រូម៉ូសិនទៅលើសេវាប្តូរប្រេងម៉ាស៊ីន និងតម្រងប្រេងសម្រាប់រថយន្តនីសាន់ Navara & Terra.

យើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់សេវាកម្មដ៏ល្អឥតខ្ចោះជូនលោកអ្នកដូចខាងក្រោម:
1.សេវាប្តូរប្រេងម៉ាស៊ីនតាមការកំណត់
2.ជួសជុលម៉ាស៊ីនរថយន្ត
3.ជួសជុលប្រអប់លេខ
4.ជួសជុលគ្រឿងក្រោមរថយន្ត
5.ជួសជុលម៉ាស៊ីនត្រជាក់
6.ប្តូរសំបកកង់រថយន្ត
7.ថ្លឹងកង់រថយន្ត
8.សង់ត្រេម៉ែត្រចង្កូតរថយន្ត
9.ជួសជុលប្រព័ន្ធភ្លើងម៉ាស៊ីនរថយន្ត
10.ជួសជុលប្រព័ន្ធភ្លើងរថយន្តទូទៅ
11. វិភាគប្រព័ន្ធភ្លើងរថយន្តដោយប្រព័ន្ធកុំព្យូទ័រ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់ជួបដើម្បីទទួលសេវាកម្មសូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ 023 900 276 / 011 666 076 ឬអញ្ជើញមកទីតាំងយើងខ្ញុំផ្ទាល់នៅ: អគារ 857 ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ

* ការផ្ដល់ជូននូវប្រូម៉ូសិនពិសេសទៅលើកញ្ចប់សេវាប្តូរប្រេងម៉ាសុីនរថយន្ត និងតំរងប្រេងជាមួយតម្លៃត្រឹមតែ 53 ដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ យើងខ្ញុំក៏នឹងផ្ដល់ជូននូវការត្រួតពិនិត្យ 32 ចំណុចដោយឥតគិតថ្លៃសម្រាប់រថយន្តនីសាន់របស់លោកអ្នកផងដែរ។

យានដ្ឋានជួលជុល និងថែទាំរថយន្តនីសាន់ នាំមកជូនលោកអ្នកដោយ ក្រុមហ៊ុនតាន់ចុងម៉ូទ័រ ខេមបូឌា

Share This Post: