Nissan Auto Tech

រថយន្តនីសាន់ ថេរ៉ា (Nissan TERRA) បានបង្កើតឡើងជាង 60 ឆ្នាំដែលជាកេរ្តិ៍ដំណែលនៃត្រកូល SUV របស់នីសាន់

BY
Liny Chan
October 18, 2021

រថយន្ត SUV ប្រភេទនេះមាន 7 កោអីដែលបង្កើតឡើងដើម្បីឆ្លើយតបទៅនិងតម្រូវការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ខែតុលា ឆ្នាំ 2021 – នាពេលថ្មីៗនេះ ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ដែលជាក្រុមហ៊ុនលក់ និងចែកចាយផ្ដាច់មុខជាផ្លូវការនូវរថយន្តនីសាន់ (Nissan) នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Tan Chong Motor Holdings Berhad (ប្រទេសម៉ាឡេស៊ី) បានប្រកាសអំពីការចេញលក់ជាផ្លូវការនូវរថយន្តនីសាន់ ថេរ៉ា (Nissan Terra) ស៊េរីថ្មី ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

រថយន្តនីសាន់ Terra ជាប្រភេទរថយន្ត SUV សាកសមឥតខ្ចោះសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារដែលមានភាពទំនើបភាព ទាន់សម័យរួមជាមួយនិងប្រណិតភាព។ រថយន្តនីសាន់ Terra ត្រូវបានបង្កើតឡើងជាង 60 ឆ្នាំមកហើយរួមគ្នាជាមួយនិងម៉ាក Nissan Patrol, Nissan Safari, Nissan Terrano និង Nissan Xterra ដែលជាកេរ្តិ៍ដំណែលនៃត្រកូលរថយន្ត SUV របស់នីសាន់ ។

រថយន្តជំនាន់ទី1 ម៉ាក “នីសាន់ Patrol” បានចេញលក់ក្នុងឆ្នាំ 1951 និងនៅតែរក្សាឈ្មោះជារថយន្តដែលលក់ក្នុងរយៈពេលយូររហូតដល់ឆ្នាំ 1980 (29 ឆ្នាំ)។

រថយន្តនីសាន់ Safari 4WD ដែលបន្ថែមដំបូលនៅផ្នែកខាងក្រោយត្រូវបានចេញលក់ពីឆ្នាំ 1980 ដល់ឆ្នាំ 1985.

រថយន្តនីសាន់ Terrano ជារថយន្ត SUV ខ្នាតកណ្តាលចេញលក់ពីឆ្នាំ 1986 ដល់ 1995.

រថយន្តនីសាន់ Terrano II ចេញលក់ពីឆ្នាំ 1993 ដល់ 2006.

រថយន្តនីសាន់ Xterra ដាក់លក់ចាប់ពីឆ្នាំ 1999 ដល់ 2015.

ក្រុមហ៊ុនរថយន្តនីសាន់ បានសម្រចចេញលក់រថយន្តប្រភេទ SUV ថ្មីទំនើបលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ 2018 នោះគឺរថយន្តនីសាន់ Terra ដែលរថយន្តនេះរួមបញ្ចូលគ្នារវាងម៉ាស៊ីនដែលមានអនុភាពខ្លាំង និងការផ្ដល់នូវផាសុកភាពពេញលេញរួមជាមួយបច្ចេកវិទ្យាដ៏វៃឆ្លាតទំនើបចុងក្រោយបំផុតរបស់នីសាន់ ដែលធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្តក្នុងការធ្វើដំណើរទ្វេដង។

ឆ្នាំ 2021 – រថយន្តនីសាន់ TERRA ស៊េរីថ្មីមានប៉ាណាមុខកាន់តែធំរាងជាអក្សរ V ភ្លឺរលើបរលោងជាមួយនិងផ្នែកខាងក្នុងប្រកបដោយគុណភាពខ្ពស់តាមកម្រិតស្ដង់ដារ ។ ជារថយន្តដែលសន្សំសំចៃប្រេងដ៏ល្អ ការបន្ថែមល្បឿនសន្ឌុះបានល្អបំផុត ការផ្ដល់នូវផាសុកភាពដ៏ប្រណិត បច្ចេកវិទ្យាដ៏ទំនើបវៃឆ្លាតរួមជាមួយនិងប្រព័ន្ធសុវត្ថិភាពទ្វេដង ដែលបង្កើននូវទំនុកចិត្ត និងរីករាយក្នុងការបើកបរ។ ហើយរឹតតែពិសេសជាមួយតម្លៃដែលអតិថិជនអាចទទួលយកបាន។

រថយន្តនីសាន់ TERRA ស៊េរីថ្មីចុងក្រោយបំផុតនឹងមានវត្តមានក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។
សូមរង់ចាំតាមដានការដាក់ជាលក់ផ្លូវការរបស់យើងខ្ញុំតាមរយះ Nissan Cambodia Page ។

អត្ថបទចុះផ្សាយរបស់នីសាន់នេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្តនីសាន់ Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្តនីសាន់ Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: