Nissan Auto Tech

ក្រុមហ៊ុនតាន់ចុងម៉ូធ័រប្រទេសឡាវ បានដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ TERRA & ALMERA ស៊េរីថ្មីក្នុងប្រទេសឡាវ

BY
Khmernote Media
November 26, 2021

នាចុងខែតុលា ឆ្នាំ ២០២១ ក្រុមហ៊ុនតាន់ចុងម៉ូធ័រប្រទេសឡាវ (Tan Chong Motor Lao) បានដាក់លក់ជាផ្លូវការនូវ រថយន្តស៊េរីថ្មីចំនួនពីរម៉ូដែលទៅក្នុងទីផ្សារប្រទេសឡាវគឺ រថយន្តនីសាន់ ថេរ៉ា (Nissan Terra) & រថយន្តនីសាន់ អាល់ម៉េរ៉ា (Nissan ALMERA) ស៊េរីថ្មី។

រថយន្តនីសាន់ Terra ស៊េរីថ្មីនេះជារថយន្តប្រភេទ SUV សម្រាប់គ្រួសារដែលពោរពេញទៅដោយភាពវៃឆ្លាតរួមជាមួយកៅអីអង្គុយចំនួនប្រាំពីរ ។ ចំណែករថយន្តនីសាន់ Almera ស៊េរីថ្មីវិញមានរូបរាងបែបស្ព័រថ្មីសន្លាង ដែលបានក្លាយជារថយន្តក្នុងក្ដីស្រមៃសម្រាប់ក្រុមគ្រួសារវ័យក្មេងទាន់សម័យ ។ រថយន្តទាំងពីរនេះបានដាក់សម្ពោធជាផ្លូវការតាមប្រព័ន្ធអនឡាញ ដែលមានទស្សនិកជនតាមដានដ៏ច្រើនសន្ធឹកសន្ធាប់នៅទូទាំងប្រទេស។

រថយន្តនីសាន់ Nissan Terra ស៊េរីថ្មីមានផ្ទៃខាងក្នុងរថយន្តធំទូលាយ ស្រស់ស្អាត និង ទំនើប ដែលត្រូវបានរចនាឡើងដើម្បីផ្ដល់នូវផាសុកភាពដល់អ្នកដំណើរទាំងអស់នៅក្នុងរថយន្ត ។ ចន្លោះពីកន្លែងអ្នកធ្វើដំណើរទៅកន្លែងដាក់អីវ៉ាន់ខាងក្រោយអាចកំណត់បានទៅតាមការចង់បានដើម្បីផ្ដល់នូវភាពងាយស្រួលក្នុងការដាក់អីវ៉ាន់ ។ កៅអីអង្គុយត្រូវបានរចនាថ្មីដូចកៅអីក្នុងរោងកុនរួមជាមួយពូក និងបង្អែកកៅអីដែលត្រូវបានកែលម្អឲ្យកាន់តែប្រសើរឡើង និងអាចកាច់បត់ដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុចប៊ូតុងបញ្ជា ។

រថយន្ត Terra ស៊េរីថ្មីក៏បានបំពាក់ផងដែរនូវ ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្តដ៏ឆ្លាតវៃ (IAVM) ប្រព័ន្ធផ្តល់សញ្ញាឆ្លាតវៃនៅពេលវត្ថុមានចលនានៅក្បែររថយន្ត(IMOD) និងអេក្រង់ Off-Road ដែលប្រព័ន្ធទាំងនេះមានអត្ថប្រយោជន៍ជាពិសេសក្នុងស្ថានភាពផ្លូវរលាក់ និង តូចចង្អៀត។

រថយន្ត Almera ស៊េរីថ្មីមានកម្ពស់ទាបជាមុន ប៉ុន្តែទទឹងធំជាងមុន និងបណ្ដោយកាន់តែវែង ជាមួយផ្នែកខាងក្នុងធំទូលាយដែលធ្វើអោយរថយន្តនេះកាន់តែមានរូបរាងបែបស្ព័រ ។

បច្ចេកវិទ្យាទំនើបទាន់សម័យជាច្រើន គឺជាសមត្ថភាពចំបងសម្រាប់រថយន្ត Almera ស៊េរីថ្មីនេះ។ កាន់តែពិសេសជាមួយប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តដទៃមកគៀករថយន្ត និងប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តដទៃនៅខាងក្រោយ
រថយន្តកំឡុងពេលថយក្រោយជាមួយនិងកាមេរ៉ាបួនគ្រាប់ដែលបំពាក់នៅខាងមុខ ខាងក្រោយ និង ចំហៀងរថយន្តបានបង្កើននូវភាពងាយស្រួល និងសុវត្ថិភាពទ្វេដង។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូដែលលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់ គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រ ហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/

Share This Post: