Nissan Auto Tech

រថយន្ត Nissan Pathfinder និង Frontier ទទួលបានពានរង្វាន់ក្នុងព្រឹត្តិការណ៍តាំងពិពណ៌រថយន្តនៅម៉ាយអាមី (Miami Auto Show)

BY
Liny Chan
December 15, 2021

នៅពាក់កណ្ដាលខែតុលា ឆ្នាំ ២០២១ រថយន្តស៊េរីថ្មី Nissan Pathfinder និង Nissan Frontier ឆ្នាំ ២០២២ ទទួលបានពានរង្វាន់ចំនួនពីរក្នុងព្រឹត្តិការណ៍តាំងពិពណ៌រថយន្តអន្តរជាតិនៅម៉ាយអាមីឆ្នាំ ២០២១ (2021 Miami International Auto Show)

• រថយន្តនីសាន់ 2022 Nissan Pathfinder: ជារថយន្ត SUV ដ៏ទំនើប។ រថយន្តស៊េរីថ្មីនេះមានការរចនារូបរាងថ្មីទាំងស្រុង រួមជាមួយភាពធន់ និងមានមុខងារសុវត្ថិភាពច្រើនសាកសមសម្រាប់ការប្រើប្រាស់ជាក្រុមគ្រួសារដែលផ្នែកខាងក្នុងរថយន្តមានកៅអីរហូតដល់ប្រាំបីសម្រាប់អ្នកដំណើរ។ រថយន្ត Pathfinder បង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៨៧ ហើយនេះជាលើកដំបូងបំផុតសម្រាប់ Pathfinder – ដែលមានចន្លោះកាន់តែទូលាយ និងផាសុកភាពទ្វេដង ។ រថយន្តនេះមានបួនកម្រិត: S, SV, SL និង ផ្លាទីនីម (platinum) ។

• រថយន្តនីសាន់ 2022 Nissan Frontier: ជារថយន្ត Pick Up ធន់កណ្ដាលដ៏ទំនើបបំផុត ។ នីសាន់ Frontier ស៊េរីថ្មីឆ្នាំ ២០២២ រំលេចជាមួយរូបរាងខាងក្រៅថ្មី អង់អាច និងខាងក្នុងមានលក្ខណៈប្រណិត រួមជាមួយបច្ចេកវិទ្យាជំនួយដល់ការបើកបរទំនើបចុងក្រោយបំផុត ។ រថយន្ត Frontier ឆ្នាំ ២០២២ មានពីរប្រភេទ King Cab គឺ Crew Cab ដែលមានប្រព័ន្ធបើកបរប្រភេទ 4×2 និង 4×4 ។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia).

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: