ការបើកបរសាកល្បងក្នុងទីក្រុងសម្រាប់រថយន្តអគ្គិសនី នីសាន់ KICKS បានបង្ហាញឲ្យឃើញពីកម្លាំងខ្លាំង និងប្រសិទ្ធភាពប្រើប្រាស់ប្រេងឥន្ធនៈរបស់រថយន្ត
- BY
- Liny Chan
- January 16, 2022
ក្រុមហ៊ុននីសាន់ (Nissan) ប្រទេសថៃ បានបង្កើតកម្មវិធីបើកបរសាកល្បងមួយក្នុងទីក្រុង ដើម្បីបង្ហាញពីរបៀបរស់នៅដ៏ល្អៗក្នុងទីក្រុង និង វិធីសាស្រ្តដែលអតិថិជនរបស់រថយន្តអគ្គិសនី នីសាន់ Kicks ទទួលបានអត្ថប្រយោជន៍ដូចជា កម្លាំងម៉ាស៊ីនខ្លាំងដ៏លេចធ្លោមួយ ជាមួយការសន្សំសំចៃប្រេងឥន្ធនៈ ដែលចំណុចទាំងនេះធ្វើឲ្យរថយន្តនីសាន់ Kicks ក្លាយជាជម្រើសល្អបំផុតសម្រាប់អ្នកបើកបរក្នុងទីក្រុង។
ដើម្បីធ្វើតេស្តសមត្ថភាពបើកបរក្នុងទីក្រុង អ្នកបើកបរថយន្តបានចាប់ផ្ដើមបើករថយន្តជាក្បួនដោយបើកចេញពីទីក្រុង Sathorn ដោយប្រើបច្ចេកវិទ្យាពិសេសបញ្ជារលើឈ្នាន់តែមួយ e-POWER ។ ប្រព័ន្ធនេះផ្ដល់ជម្រើសដល់អ្នកបើករថយន្ត នូវការជាន់ល្បឿន និង ហ្វ្រាំងលើឈ្នាន់តែមួយដ៏ងាយស្រួលមួយ ប្រព័ន្ធនេះមានប្រសិទ្ធភាពឥតខ្ចោះសម្រាប់ការស្ទះចរាចរណ៍ ដោយវាអាចកាត់បន្ថយការធ្វើចលនាជើងបានរហូតដល់ ៧០% ។
ដើម្បីទទួលបានបទពិសោធន៍បើកបរពេញលេញទាំងក្នុងទីក្រុង និង ក្រៅក្រុង ការបើកបរបានធ្វើតេស្តកម្លាំងរបស់រថយន្តនីសាន់ Kick នេះតាមរយៈការបើកបរលើនៅផ្លូវល្បឿនលឿន Chalongrat ជាស្ពានអាកាសមាន ៦ គន្លង មានប្រវែងសរុប ១៨,៧ គីឡូម៉ែត្រ ។ ជាផ្លូវល្បឿនលឿនមេមួយនៅទីក្រុងបាងកក ដែលមានការធ្វើចរាចរណ៍ប្រចាំថ្ងៃចំនួនលើសពី ២០០,០០០ ដងក្នុងមួយថ្ងៃ ការបើកបរសាកល្បងនេះ ពិតជាការបើកបរជាក់ស្ដែងមួយនៅលើដងផ្លូវដែលមមាញឹកបំផុតមួយក្នុងទីក្រុងបាងកក និង ជាការបង្ហាញឲ្យឃើញពីផ្នែកមួយនៃការបើកបរក្នុងល្បឿនដ៏ខ្លាំងបំផុត។
ដោយធ្វើដំណើរលើចម្ងាយផ្លូវ ១១១ គីឡូម៉ែត្រទាំងក្នុងទីក្រុង និង ជាយក្រុងនៃទីក្រុង បាងកក ការបើកបរនេះបានឆ្លងកាត់កន្លែងញ៉ាំអាហារដែលដាក់លក់នៅតាមផ្លូវ និងការបើកបរលើផ្លូវដែលមានធម្មជាតិស្រស់បំព្រងក្នុងទីក្រុង រួចបន្ទាប់មកជាការធ្វើដំណើរកម្សាន្តទៅអគារខ្ពស់ជាងគេក្នុងទីក្រុងបាងកក ដើម្បីចូលរួមកម្មវិធី Sky Edition របស់រថយន្តអគ្គិសនី នីសាន់ kicks ហើយនៅពេលថ្ងៃលិចគឺជា កម្មវិធីជូនពរឆ្នាំថ្មី ។
អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)
សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/
- Share This Post: