ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    Nissan TERRA មានតួរឹងមាំម្លឹងៗ បានគេល្បីខ្លាំងយ៉ាងនេះ !

    BY autoadmin January 14, 2019
    Nissan TERRA មានតួរឹងមាំម្លឹងៗ បានគេល្បីខ្លាំងយ៉ាងនេះ !

    ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd (“TCMC”) ដែលជាអ្នកចែកចាយផ្តាច់មុខនូវរថយន្ត Nissan និងជាសាខាឱ្យក្រុមហ៊ុន Tan Chong Motor Holdings Berhad (ម៉ាឡេស៊ី) បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត SUV កៅអី៧ Nissan TERRA ។

    រថយន្ដ Nissan TERRA ប្រភេទថ្មីនេះបំពាក់នូវសាក់ស៊ីគ្រោងតួច្រើនជាន់ដោយស្រោបប្រអប់ និងមានប្រវែងពេញលេញ។ TERRA បានបំពាក់ដោយ​ប្រព័ន្ធ​បូម​ក្រោយ​ដែលមាន​ម៉ូរ៉ឺស័រ​ប្រាំ​តង់ និងភ្លៅ​កង់​ក្រោយ​យ៉ាង​រឹងមាំ​ដែលធ្វើការជាមួយគ្នា ដើម្បីធានាភាពរឹងមាំ ធន់ និងងាយស្រួល។ អ្វីដែលធ្វើឱ្យរថយន្ដ TERRA មានលក្ខណៈកាន់តែពិសេស គឺវាមានមូលដ្ឋានដូចរថយន្តភីកអាប់ Nissan Navara និងជាការស្ថាបនាបន្ថែមពីលើប្រភេទ Nissan SUV ដែលមានរយៈពេលច្រើនជាង ៦០ឆ្នាំមកហើយ ដែលរាប់បញ្ចូលទាំងគំរូរថយន្តដូចជា៖ Nissan Patrol, Nissan Safari, Nissan Terrano និង Nissan Xterra ។

    រថយន្ត Nissan TERRA ក៏ទទួលបានការឆ្លើយតបយ៉ាងខ្លាំងក្លាពីទីផ្សារដូចជា៖ ប្រទេសចិន ហ្វីលីពីន ឥណ្ឌូណេស៊ី និងថៃ នៅពេលដែលវាត្រូវបានគេណែនាំនៅពាក់កណ្តាល ឆ្នាំ២០១៨ ទៅក្នុងទីផ្សារទាំងនោះ ហើយវាក៏បានបន្តមកកាន់ទីផ្សារ ប្រទេសឡាវ និងកម្ពុជា ពីរបីខែក្រោយមក។ ហើយឆាប់ៗខាងមុខនេះ ទីផ្សារប្រ៊ុយណេ មីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌា ក៏នឹងទទួលបាននូវរថយន្ត Nissan Terra ថ្មីនេះផងដែរ។

    Share This Post: