ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    Nissan បញ្ចេញនូវ Concept ឡានប្រភេទ Sedan ប្រើប្រាស់អគ្គិសនីថ្មី ដែលអាចរត់បាន ៣៨០ Miles ក្នុងការសាកថ្មមួយដង

    BY Khmernote Media January 15, 2019
    Nissan បញ្ចេញនូវ Concept ឡានប្រភេទ Sedan ប្រើប្រាស់អគ្គិសនីថ្មី ដែលអាចរត់បាន ៣៨០ Miles ក្នុងការសាកថ្មមួយដង

    ក្រោយពីការគាំទ្រយ៉ាងពេញទំហឹងជាមួយនឹងការលក់រថយន្ត Leaf ដែលប្រើប្រាស់អគ្គិសនីកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​ Nissan បានបញ្ចេញគម្រោងថ្មីមួយជាប្រភេទ Sedan ដែលដើរដោយប្រព័ន្ធអគ្គិសនីថ្មីរបស់ខ្លួន ហើយកាន់តែពិសេសគឹវាអាចបើកបរបានដោយស្វ័យប្រវត្តិ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនីជាមួយនឹងក្រុមហ៊ុន Tesla។ ក្នុងកម្មវិធីដាក់បង្ហាញរថយន្តកាលពីថ្ងៃ ច័ន្ទ ម្សិលមិញនេះនៅទីក្រុង Detroit សហរដ្ឋអាមេរិក ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Nissan បានបញ្ចេញគម្រោងរថយន្តអគ្គិសនី ដែលជាប្រភេទ រថយន្តស្ព័រ កូនកាត់ Sedan ដែលវាជារថយន្តដែលមានកម្លាំងខ្លាំង និងរត់បានឆ្ងាយមកពីអនាគត។

    នេះជាលើកទី៣ ហើយក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលក្រុមហ៊ុន Nissan តែងតែបញ្ចេញនូវគម្រោងរថយន្តអគ្គិសនីជាហូរហែ ដោយកាលពីឆ្នាំ ២០១៧ គឺរថយន្ត Nissan Vmotion ឆ្នាំ ២០១៨ គឺរថយន្ត Nissan Xmotion និងដើមឆ្នាំ ២០១៩ នេះ គឺ Nissan IMs។

    Nissan IMs ត្រូវបានគេផលិតឡើងដោយដាក់អាគុយដ៏ធំរបស់វានៅក្រោមតួខ្លួនរថយន្តដែលធ្វើអោយ Ims ខ្ពស់ជាងប្រភេទរថយន្ត Sedan ធម្មតា។ ចំពោះផ្នែកខាងក្នុង IMs ត្រូវបានគេឌីហ្សាញមកជាមួយនឹងរូបរាងយ៉ាងប្រណីតផងដែរ។

    គួរបញ្ជាក់ផងដែរថា រថយន្ត Nissan IMs មានម៉ូទ័អេឡិចត្រិចពីរ (ប៉ុងពីរ) និងអាគុយទំហំ 115 kWh ដែលបង្កើតថាមពល 483 សេះនិងកម្លាំង 590 ផោន-ហ្វីត ហើយវាអាចរត់បានរហូតដល់ទៅ ៣៨០ miles (ប្រមាណជា 612 គីឡូម៉ែត) ក្នុងការសាកអាគុយពេញម្តង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay