ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    ចំនុចពិសេសមួយដែលធ្វើអោយ Nissan TERRA ស៊ីដាច់គូប្រជែង

    BY Khmernote Media January 16, 2019
    ចំនុចពិសេសមួយដែលធ្វើអោយ Nissan TERRA ស៊ីដាច់គូប្រជែង

    ដូចដែលលោកអ្នកធ្លាប់បានដឹងរួចមកហើយ ក្រុមហ៊ុន Nissan ទើបតែបញ្ចេញរថយន្ត SUV 7 កៅអីម៉ូដែលថ្មីមួយ ដែលមានឈ្មោះថា Nissan TERRA។ Nissan TERRA នេះដែរត្រូវបាននាំចូលមកប្រទេសកម្ពុជា ដោយវាផលិតឡើងនៅក្នុងប្រទេសថៃ ហើយនឹងគ្រោងផលិតសម្រាប់ទីផ្សារ នៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេួយ៍ផ្សេងទៀតផងដែរ។

    វាជារថយន្ត SUV 7 កៅអំចំតែម្តង ដែលត្រូវបានបំពាក់កៅអីជួរទី2 ដែលមានលក្ខណៈងាយស្រួលក្នុងការបត់ចុះឡើង ជាងរថយន្តដទៃ។ ការរចនាផ្នែកខាងមុខដោយបំពាក់ជាមួយភ្លើងដឺមី LED Daytime Running Light (DRL) មិនត្រឹមតែបង្ហាញពីអំណាច និងភាពស៊ីវីល័យ តែប៉ុណ្ណោះទេ វាក៏ផ្តល់នូវសុត្ថិភាពខ្ពស់ ចំពោះការធ្វើដំណើរ មិនថាក្រោមលក្ខខណ្ឌ័ សភាពមេឃបែបណាទេ វាតែងផ្តល់អោយអ្នកបើកបរបញ្ច្រាស់ទិសយើង អាចមើលឃើញរថយន្តយើងបានយ៉ាងច្បាស់ ជាមួយចង្កៀង LED មួយនេះ ហើយវាក៏បានបំពាក់ភ្លើង LED ដែលមានភាពងាយស្រួល និងមើលផ្លូវបានច្បាស់ពេលយើងធ្វើដំណើរនៅពេលយប់ផងដែរ។

    ប៉ាណាខាងមុខរបស់វាត្រូវបានរចនាឡើងជារាង V-shape ដែលមើលទៅកាចបូករួមជាមួយនឹងមានភ្លីស៊ីគ្នាតាំងពីមុខដល់ក្រោយ ហើយស្តុបខាងក្រោយរបស់វាមើលទៅហាប់ណែនល្អខ្លាំងណាស់។ វាក៏បានបំពាក់កង់ទំហំ 18-inch ប្រភេទ Alloy wheels ដែលមើលទៅសាកសមបំផុតផងដែរ។

    អ្វីដែលពិសេសជាគេមួយរបស់ Nissan TERRA ដែលស៊ីដាច់គូប្រជែងរបស់ខ្លួនគឺវាបំពាក់ប្រព័ន្ធបើកបរ ប៉ុង2 ពិសេស 4WD ដែលអាចអោយអ្នកបើកបរមានលក្ខណៈងាយស្រួល ហើយអាចធ្វើការផ្លាស់ប្តូរប៉ុងពី 2WD រត់តែកង់ក្រោយពេលជិះផ្លូវលាត ទៅជាការរត់កង់ទាំង 4 វិញ 4WD ពេលចុះផ្លូវដែលមានឧបសគ្គ បានយ៉ាងងាយស្រួល។ មិនត្រឹមតែប៉ុណ្ណោះទេ នៅពេលដែលអ្នកជួបប្រទះស្ថានភាពផ្លូវពិបាកខ្លាំង រហូតអ្នកប្រើប៉ុង 2 ហើយនៅតែមិនអាចឆ្លងផុតនោះ លោកអ្នកអាចប្រើប្រាស់ប្រព័ន្ធ 4LO ដែលមានកំលាំងខ្លាំងជាង 4WD ធម្មតាដែលរថយន្តផ្សេងៗមិនមានឡើយ។ ដូច្នេះហើយទើប Nissan TERRA មានពាក្យស្លោកមួយថា “ធ្វើដំណើរបានគ្រប់ទីកន្លែង”៕

    សំរាប់ព័ត៌មានលំអិតសម្រាប់រថយន្ត Nissan គ្រប់ប្រភេទ សូមចូលទៅកាន់
    website at www.nissan.com.kh/ រឺតាមរយៈ Nissan Cambodia’s Facebook Page at fb.com/CambodiaNissan/ .

    Share This Post:
    MPO4D jitutoto mpo4d Mpoplay