Nissan TERRA ជារថយន្ត SUV 7 កៅអី ដែលអាចបើកបរគ្រប់ស្ថានភាពផ្លូវ ជាមួយនឹងភាពជឿជាក់
រថយន្ត Nissan TERRA របស់ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty Ltd, ត្រូវបានបំពាក់ដោយម៉ាសុីនស៊ីឡាំង៤ ទំហំចំណុះ ២.៥លីត្រ (2.5L inline 4-cylinder DOHC Variable Turbocharger (VGS) ជាមួយ Intercooler, ប្រអប់លេខស្វ័យប្រវត្តិ ៧វគ្គ (7-speed Automatic Transmission) ដោយមាន ទាំង Manual Mode (+/-) ផ្តល់ឱ្យអ្នកបើកបរនូវភាពសប្បាយរីករាយ ក្នុងការធ្វើដំណើរផងដែរ។

កំលាំងរបស់ Nissan TERRA បានបង្ហាញពីសក្តានុពលរបស់វា ដោយអាចអោយយើងធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវរលោងរឺផ្លូវដែលមានឧបសគ្គច្រើននោះទេ។ វាមានកំលាំងដល់ទៅ 190សេះ ជាមួយនឹងកំលាំងបង្វិលនៃម៉ាស៊ីនរបស់ដល់ 450 Nm ធ្វើអោយវាក្លាយជារថយន្ត SUV 7កៅអី ដ៏ពេញនិយមនិងសាកសមបំផុតសម្រាប់លោកអ្នក ជាពិសេសអ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងទាំងផ្លូវទីក្រុង និងផ្លូវឆ្ងាយជាមួយគ្រួសារនិងមិត្តភក្តិ។
និយាយអំពីភាពងាយស្រួល និងគ្មានព្រំដែនរបស់ Nissan Terra ថ្មីនេះវិញ គឺរថយន្តនេះមានមាឌធំល្អ ដោយសារតែវាមានបណ្ដោយ 4,885មីល្លីម៉ែត្រ, ទទឹង 1,865មីលីម៉ែត្រ និងកម្ពស់ 1,835មីលីម៉ែត្រ ហើយកម្ពស់ផុតពីដី (ground clearance) របស់វាវិញគឺ 225មីលីម៉ែត្រ។ វាល្អបំផុតសម្រាប់អ្នកចូលចិត្តធ្វើដំណើរទៅតំបន់ពិបាកៗ ព្រោះវាជួយកាត់បន្ថយហានិភ័យនៃការប៉ះទង្កិចផ្សេងៗពីវត្ថុរឹង ពេលយើងបើកបរនៅលើផ្លូវដែលមានឧបសគ្គ និងការពារពីការបើកបរក្នុងតំបន់លិចទឹក។

បើទិញរថយន្ត Nissan TERRA កុំខ្លាចប្រលាក់ឱ្យសោះ

ទទួលយកបទពិសោធន៍ថ្មីក្នុងការបើកបរផ្លូវមានឧបសគ្គ (Off-Road)

សំរាប់ព័ត៌មានលំអិតសម្រាប់រថយន្ត Nissan គ្រប់ប្រភេទ សូមចូលទៅកាន់
website at www.nissan.com.kh/ រឺតាមរយៈ Nissan Cambodia’s Facebook Page at fb.com/CambodiaNissan/ .