Nissan GT-R50 ផលិតតែ 50គ្រឿងប៉ុណ្ណោះលើលោក ហើយថ្លៃជាង McLaren P1 ទៅទៀត
ភាពពេញនិយមនៃកំពូលរថយន្តស្ព័រទំនើបៗជុំវិញពិភពលោក មិនថាតែនៅប្រទេសកម្ពុជាឡើយ គឺមានការកើនឡើងខ្លាំងគួរអោយកត់សំគាល់ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តទាំងអស់នាំគ្នា ប្រកួតប្រជែងដើម្បីដណ្តើមយកចំណែកទីផ្សារ។ ថ្មីៗនេះដែរក្រុមហ៊ុនផលិតរថយន្តយក្សមួយរបស់ជប៉ុនគឺ Nissan បានបញ្ចេញកំពូលរថយន្តស្ព័រថ្មីមួយរបស់ខ្លួនដែលមានឈ្មោះថា Nissan GT-R50 ដែលរថយន្តប្រភេទនេះ ផលិតមានកំណត់ត្រឹម 50គ្រឿងប៉ុណ្ណោះនៅលើលោកយើង ហើយអ្វីដែលគួរអោយកត់សំគាល់នោះគឺ រថយន្តមួយនេះផលិតឡើងអស់ថ្លៃដើមច្រើនជាងរថយន្ត McLaren P1 ទៅទៀត។

Nissan GT-R50 គឺវាបានរចនាឡើងដោយយកគំរូតាមម៉ូដែល GT-R NISMO ម៉ូដែលចុងក្រោយគេ និងសហការគ្នាជាមួយក្រុមហ៊ុនអ៊ីតាលី ប៉ុន្តែចំពោះតួខ្លួន និងផ្នែកខាងក្នុងគឺត្រូវបានរចនាឡើងបែប 50th anniversaries។ វាបានបំពាក់ឡើងដោយម៉ាស៊ីនទំហំ 3.8-litre twin-turbocharged ជាប្រភេទ V6 (ស៊ីឡាំង6) មានកំលាំង 720 hp និងកំលាំងច្រាន 780 Nm មានប្រអប់លេខចំនួន 6វគ្គ ហើយមានល្បឿនអតិបរមា 300 km/h។ គួរបញ្ជាក់ផងដែរថាចំពោះ Nissan GT-R50 នេះត្រូវបានក្រុមហ៊ុន Nissan ដាក់លក់ក្នុងតំលៃប្រមាណ 99ម៉ឺនអ៊ឺរ៉ូ ដែលមានតំលៃប្រមាណ 1133611.38ដុល្លារ មិនទាន់គិតពន្ធនៅឡើយទេ ហើយតំលៃនេះជាតំលៃចាប់ផ្តើមពី Option ទាបជាងគេ៕












ប្រភព៖ autobuzz