ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    បច្ចេកវិទ្យាសំខាន់ចំនួន 3 ដែលអ្នកគួរដឹងអំពី Nissan TERRA 2019

    BY Khmernote Media February 1, 2019
    បច្ចេកវិទ្យាសំខាន់ចំនួន 3 ដែលអ្នកគួរដឹងអំពី Nissan TERRA 2019

    ក្រោយពីការបង្ហាញនូវមុខងារពិសេសៗជាច្រើនរបស់រថយន្តទើបនឹងចេញថ្មី Nissan TERRA 2019 ប៉ុន្មានអត្ថបទមុនរួចមក ឥលូវយើងនឹងនាំអ្នកទាំងអស់គ្នាអោយស្គាល់ពីបច្ចេកវិទ្យាដ៏មានអត្ថប្រយោជន៍មួយចំនួនផ្សេងទៀត របស់រថយន្តមួយនេះដោយវាគឺមុខងារ បើកទ្វាក្រោយដោយស្វ័យប្រវត្តិ មុខងារផ្តល់ដំណឹងរាល់ពេលផ្លាស់ប្តូរគន្លងផ្លូវ និងមុខងារកាមេរ៉ា 360 ដឺក្រេ។

    ដោយពឹងផ្អែកលើគោលការណ៍សំខាន់របស់ Nissan ដែលផ្តល់នូវសុវត្ថិភាព និងផាសុខភាពដល់អតិថិជនក៏ដូចជាអ្នកប្រើប្រាស់រថយន្ត Nissan ផ្ទាល់តែម្តងនោះ ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ជប៉ុនមួយនេះ បានព្យាយាមស្វែងរកនូវបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើយ៉ាងណាអោយអតិថិជន មានអារម្មណ៍ជឿជាក់ក្នុងពេលបើកបរ គ្រប់ស្ថានភាពផ្លូវ ហើយបច្ចេកវិទ្យាទាំងនោះត្រូវបាន Nissan អោយឈ្មោះថា​ Nissan Intelligent Mobility។ បច្ចេកវិទ្យា 3 ខាងលើនេះមានអត្ថប្រយោជន៍ដូចជា៖

    1. បច្ចេកវិទ្យាបើកទ្វាក្រោយដោយស្វ័យប្រវត្តិ ដែល Nissan អោយឈ្មោះថា Auto Tail Gate ហើយបច្ចេកវិទ្យានេះមានភាពវ័យឆ្លាត និងមានអត្ថប្រយោជន៍ខ្ពស់ដល់អ្នកបើកបរ ដោយយើងគ្រាន់តែមានសោឆ្លាតវ័យនៅក្នុងហោប៉ៅ រួចដើរទៅកាន់ទ្វាខាងក្រោយហើយគ្រាន់តែយកជើងរបស់អ្នកគ្រវាសនៅក្រោមកាងរថយន្ត នោះវានឹងដំណើរការបើកទ្វាខាងក្រោយដោយស្វ័យប្រវត្តិ។ បច្ចេកវិទ្យានេះដែរវាបានសម្រួលយ៉ាងច្រើនពេលដែលអ្នកយួរឥវ៉ាន់ពេញដៃ ហើយមិនចាំបាច់ទម្លាប់ឥវ៉ាន់ទាំងនោះចុះនោះឡើយ។

    2. មុខងារផ្តល់ដំណឹងពេលប្តូរគន្លងផ្លូវ ហើយវាជាមុខងារមួយដាស់តឿនដល់អ្នកបើកបរ អោយមានស្មារតីប្រុងប្រយ័ត្នក្នុងការបើកបរ។ មុខងារនេះវាដំណើរការដោយស្វ័យប្រវត្តិនៅពេលដែលយើងបើកបរក្នុងល្បឿនចាប់ពី 70km/h ឡើងទៅ ហើយរាល់ពេលដែលយើងផ្លាស់ប្តូរគន្លងផ្លូវ វានឹងបញ្ចេញសំលេងជាសញ្ញាអោយយើងដឹងតែម្តង។

     

     

     

     

     

    3. មុខងារកាមេរ៉ាជុំវិញរថយន្ត ដែល Nissan អោយឈ្មោះថា Nissan’s Intelligent Around View Monitor (i-AVM)។ បច្ចេកវិទ្យានេះបានផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ ដែលអាចអោយយើងមើលឃើញឧបសគ្គជុំវិញរថយន្តតែម្តង ប្រៀបដូចមានកាមេរ៉ាមួយគ្រាប់ថតពីលើរថយន្ត ហើយវាក៏បានធ្វើការរួមគ្នាជាមួយនឹងសេនស័រខាងក្រោយ ដែលវានឹងផ្តល់សំលេងនិងសញ្ញា ពេលមានចលនាណាមួយទៅក្បែររថយន្ត។

    សំរាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay