ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    Nissan នឹងធ្វើការដាក់បង្ហាញរថយន្តរបស់ខ្លួន នៅ 3 ខេត្ត ក្រុង ក្នុងខែកុម្ភៈនេះ

    BY Khmernote Media February 4, 2019
    Nissan នឹងធ្វើការដាក់បង្ហាញរថយន្តរបស់ខ្លួន នៅ 3 ខេត្ត ក្រុង ក្នុងខែកុម្ភៈនេះ

    ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. ដែលជាក្រុមហ៊ុនលក់ និងចែកចាយផ្តាច់មុខរថយន្ត Nissan និងជាតំណាងចែកចាយរបស់ក្រុមហ៊ុន Tan Chong Motor Holdings Berhad (Malaysia) នឹងធ្វើការរៀបចំដាក់បង្ហាញរថយន្ត Nissan របស់ខ្លួននៅតាមទីតាំងផ្សេងៗគ្នាដូចជា ទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង នៅក្នុងថ្ងៃចុងសប្តាហ៍ នៃខែកុម្ភៈ នេះ។

    ចំពោះការដាក់តាំងបង្ហាញនេះដែរ សាធារណៈជន និងអតិថិជនរបស់ Nissan ទាំងអស់អាចធ្វើការចូលរួមទស្សនា ជាមួយនឹងការផ្តល់នូវព្រឹក្សាយោបល់ផ្សេងៗពីអ្នកជំនាញ និងទីព្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុនផ្ទាល់តែម្តង ជាមួយនឹងកម្មវិធីប្រូម៉ូសិនពិសេសៗថែមទៀតផង ហើយលោកអ្នកក៏អាចធ្វើការបើកបរសាកល្បង ជាមួយរថយន្តម៉ូដែលចុងក្រោយទាំងអស់នេះផងដែរ។

    រថយន្តដែលនឹងត្រូវដាក់បង្ហាញទាំងអស់នោះមានដូចជា ៖

  • All-New Nissan TERRA ដែលជារថយន្ត SUV 7កៅអីពេញ ដែលវាបានបំពាក់ជាមួយនឹងប៊ូតុងបត់កៅអីជួរទី2 ដោយស្វ័យប្រវត្តិ ដែលធ្វើអោយអ្នកអង្គុយនៅកៅអីជួរទី3 មានភាពងាយស្រួលឡើងចុះរថយន្តផងដែរ។ រថយន្ត SUV 7កៅអីពេញ នេះដែរក៏បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗមួយចំនួនដូចជា បច្ចេកវិទ្យាបើកទ្វាឃ្លុបក្រោយអូតូ បច្ចេកវិទ្យាផ្តល់ដំណឹងពេលដែលយើងបើកបរផ្លាស់ប្តូរគន្លងផ្លូវ បច្ចេកវិទ្យាកាមេរ៉ាជុំវិញឡាន ហើយផ្តល់សញ្ញាពេលមានសកម្មភាពណាមួយឆ្លងកាត់ បច្ចេកវិទ្យាចាប់ហ្វ្រាំងកង់ទាំងបួន បច្ចេកវិទ្យាផ្តាច់ប៉ុងដែលអាចអោយកង់ទាំងបួនធ្វើការផ្សេងៗគ្នា និងបច្ចេកវិទ្យាផ្សេងៗជាច្រើនទៀត។
    • New Nissan X-TRAIL វាជារថយន្តដែលសាកសមបំផុតសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តគ្រួសារដែលមានរូបរាងស្អាត និងអាចបត់បែនបានគ្រប់កាលៈទេសៈ ដោយសារវាជារថយន្ត SUV ប្រភេទ 5+2។ វាក៏បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗផងដែរដូចជា Blind Spot Warning (BSW) ដែលជាបច្ចេកវិទ្យាផ្តល់សញ្ញាពេលដែលយើងចង់ជែង រឺ មានអ្នកធ្វើដំណើរមកជិតយើង, Cross Traffic Alert (CTA) ជាបច្ចេកវិទ្យាជំនួយដល់ការបើកបរ ជាពិសេសពេលដែលយើងបើកថយក្រោយចេញពីចំណត ដោយវានឹងផ្តល់សញ្ញាក្នុងរយៈចម្ងាយប្រមាណ២០ម៉ែត្រ ពេលដែលមានរថយន្ត រឺ ម៉ូតូឆ្លងកាត់, ហើយក៏បានបំពាក់អេក្រង់ប្រភេទ LCD 8-inch touchscreen អមជាមួយនឹង DVD player និង camera ខាងក្រោយមួយគ្រាប់ផងដែរ, Intelligent Ride Control (IRC) ជាបច្ចេកវិទ្យាមួយដែលជួយដល់ការបើកបរឡើងលើផ្លូវទួល ដោយវាជួយកាត់បន្ថយភាពរលាក់នៃរថយន្តបានយ៉ាងល្អប្រសើរ, Intelligent Trace Control (ITC) ជាបច្ចេកវិទ្យាកាត់បន្ថយភាពរអិលពេលបើកបរដល់ចំណុចផ្លូវកោង, Hill Start Assist (HSA) ជាបច្ចេកវិទ្យាជំនួយដល់ការបើកបរឡើងចំណោត ដោយវារក្សាកំលាំងម៉ាស៊ីនឡាន មិនអោយរអិលថយក្រោយក្នុងរយៈពេល ៣វិនាទី ខណៈពេលដែលយើងផ្លាស់ប្តូរជើងពីហ្វ្រាំង មកជាន់ហ្គែរវិញ ហើយក៏មានបច្ចេកវិទ្យាជាច្រើនផ្សេងទៀតផងដែរ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay