ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    ទិញ Nissan Urvan បានទាំងការសន្សំសំចៃប្រេង ហើយទទួលបានសេវាកម្មថែទាំ ឥតគិតថ្លៃទៀត

    BY Khmernote Media February 13, 2019
    ទិញ Nissan Urvan បានទាំងការសន្សំសំចៃប្រេង ហើយទទួលបានសេវាកម្មថែទាំ ឥតគិតថ្លៃទៀត

    នៅពេលដែលអ្នកទិញរថយន្តថ្មី អ្នកប្រាកដជាចង់បញ្ជាក់អោយច្បាស់ថា រថយន្តរបស់អ្នកអាចបញ្ចប់ការងារបានយ៉ាងរលូន ទោះបីជាការធ្វើដំណើរក្នុងផ្លូវដ៏វែងឆ្ងាយ រឺការផ្ទុកទំងន់ធ្ងន់ផ្សេងៗ។ ហើយថ្ងៃនេះយើងខ្ញុំនឹងណែនាំរថយន្តប្រភេទដឹកទំនិញ និងដឹកជញ្ជូនមនុស្សមួយដែលវាជាកូនសោរក្នុងការដោះស្រាយបញ្ហាផ្សេងៗរបស់លោកអ្នកបាន នោះគឺ Nissan Urvan ហើយវាជារថយន្ត 15 កៅអីដែលធ្វើការនាំចូលផ្ទាល់ពីប្រទេសជប៉ុន ហើយវាពិតជាទទួលបានការពេញនិយមបំផុតសម្រាប់អ្នកធ្វើប្រតិបត្តិករផ្សេងៗ និងម្ចាស់អាជីវកម្ម។

    ផ្នែកខាងក្នុងរបស់ Urvan ត្រូវបានគេរចនាឡើងជាមួយនឹងកៅអីចំនួន 5ជួរ ហើយអាចធ្វើការបត់ឡើងចុះបានយ៉ាងស្រួល ទៅតាមកាលៈទេសៈនិងទំហំផ្ទុកដែលលោកអ្នកត្រូវការ។ ជាចុងក្រោយនេះ រថយន្ត Urvan មិនត្រឹមតែជួយសន្សំសំចៃប្រេង ថែមទាំងជួយសន្សំសំចៃទៅលើការថែទាំថែមទៀតផង ព្រោះថាក្រុមហ៊ុន Tan Chong Motor បានផ្តល់នូវសេវាកម្មថែទាំដោយឥតគិតថ្លៃ ជូនដល់អតិថិជនរបស់រថយន្ត Urvan ទាំងអស់។

    អតិថិជននិងសាធារណជនដែលចាប់អារម្មណ៏ អាចធ្វើការចូលរួមទស្សនារថយន្ត Nissan Urvan បាននៅតាមបណ្តាមជ្ឍមណ្ឌលតាំងរថយន្ត Nissan ទាំងអស់ ហើយរថយន្តមួយនេះ មាន 3ពណ៌សម្រាប់ជ្រើសរើស ដូចជា ពណ៌ប្រផេះក្រម៉ៅ , ពណ៌ទឹកប្រាក់ភ្លឺ និងពណ៌សក្បុស។ ចំពោះរថយន្តប្រភេទនេះដែរ វាបានរចនាជាមួយនឹងតួខ្លួនវែង ធំទូលាយ និងដំបូលខ្ពស់ ងាយស្រួលបំផុតក្នុងការធ្វើដំណើរ និងបំពេញការងារផ្សេងៗ។

    សំរាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay