មុខងារពិសេសចំនួន 2 ដែលជួយសម្រួលដល់ការបើកបរសម្រាប់រថយន្ត Nissan Navara PREMIUM PLUS ជំនាន់ថ្មី
រថយន្ត Nissan Navara PREMIUM PLUS ម៉ូដែលចុងក្រោយគេនេះត្រូវបានបាននាំមកជូនដោយក្រុមហ៊ុន Tan Chong Motor (Cambodia) Pty ។ Ltd (“TCMC”) ដែលជាក្រុមហ៊ុនចែកចាយតែមួយគត់នៃរថយន្ត Nissan នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានសហការណ៍ជាមួយនឹងបច្ចេកវិទ្យា NISSAN INTELLIGENT MOBILITY (NIM) ដែលនាំមកជូនអ្នកប្រើប្រាស់ផលិតផល Nissan នូវប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា ពោងសុវត្ថិភាព 7គ្រាប់ ដើម្បីធានាដល់សុវត្ថិភាពជូនអ្នកបើកបរ និងក្រុមគ្រួសាររបស់អស់លោកអ្នក។

Nissan គឺជាម៉ាកសញ្ញាល្បីល្បាញមួយដែលគេទទួលស្គាល់ទូទាំងពិភពលោកអស់រយៈពេលជាង 80ឆ្នាំ លើរថយន្តប្រភេទ Pickup ។ Nissan Navara ក៏បានផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់ ដោយវាក៏បានបំពាក់បច្ចេកវិទ្យាជាច្រើន ដើម្បីជំនួយដល់ការបើកបររបស់លោកអ្នក ដូចជា Hill Start Assist (HSA) និង Hill Descent Control (HDC)។
Hill Start Assist (HSA) គឺជាមុខងារមួយក្នុងការជួយដល់ការបើកបរឡើងចំណោតខ្ពស់ ដោយវារក្សាកំលាំងមិនអោយរថយន្តរអិលថយក្រោយក្នុងរយៈពេល ២ ទៅ ៣ វិនាទី ពេលដែលយើងដកជើងចេញពីហ្វ្រាំង ទៅជាន់ហ្គែរវិញ។

Hill Descent Control (HDC) គឺជាមុខងារពិសេសមួយផងដែរ ដែលវាជួយសម្រួលដល់ការបើកបរចុះចំណោតផ្សេងៗ ដោយវារក្សាល្បឿនរថយន្តមិនអោយលឿនជ្រុលនោះឡើយ ពេលដែលអ្នកបើកបរចុះចំណោត ដែលវាកាត់បន្ថយការប្រើប្រាស់កំលាំងសង្កត់ហ្វ្រាំងខ្លាំងៗ ហើយលោកអ្នកអាចផ្តោតអារម្មណ៍លើការបើកបរលើដៃចង្កូតបានយ៉ាងងាយស្រួលផងដែរ។

អតិថិជនទាំងអស់អាចធ្វើការមកទស្សនាផ្ទាល់ និងការបើកបរសាកល្បងបានជាមួយនឹងរថយន្ត Nissan Navara PREMIUM PLUS ម៉ូដែលថ្មី បាននៅតាមមជ្ឈមណ្ឌលដាក់បង្ហាញរថយន្តរបស់ Nissan និងតាមកម្មវិធី Roadshow ណាមួយដែលក្រុមហ៊ុន Nissan បានរៀបចំឡើង ហើយអ្វីដែលកាន់តែពិសេសនោះគឺ រថយន្តប្រភេទមានច្រើនពណ៌សម្រាប់លោកអ្នកធ្វើការជ្រើសរើសដូចជា៖ ពណ៌ ស កាម៉ៃ, ប្រផេះភ្លឺ, ទឹកក្រូចស្រស់, ត្នោតភ្លឺ, ទឹកប្រាក់រលោង, ខ្មៅរលោង និងពណ៌ខៀវភ្លឺ។

សំរាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/៕
