មុខងារ 2នេះហើយ ដែលជាជំនួយការបើកបរដ៏ឆ្លាតវៃ សម្រាប់រថយន្ត Nissan TERRA 2019
រាល់រថយន្ត Nissan TERRA ម៉ូដែលថ្មីទាំងអស់ត្រូវបាននាំមកជូនដោយក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ដែលជាក្រុមហ៊ុនលក់ និងនាំចូលផ្តាច់មុខនៃរថយន្ត Nissan មកកាន់ទីផ្សារកម្ពុជា ហើយក៏ជាក្រុមហ៊ុនដែលពង្រឹងទីផ្សារផលិតផលរថយន្ត Nissan នៅក្នុងប្រទេសថៃ ក៏ដូចជាអាស៊ីអាគ្នេយ៍ ដោយមានការរួមបញ្ចូលទាំងការផ្តល់នូវប្រភេទកម្លាំងម៉ាស៊ីនខ្ពស់ និងបច្ចេកវិទ្យាទំនើបៗជំនួយដល់ការបើកបរ ដែលផ្តល់នូវទំនុកចិត្តសម្រាប់អតិថិជន។

ជាក់ស្តែងចំពោះរថយន្ត Nissan TERRA នេះដែលជាប្រភេទរថយន្ត SUV 7កៅអីពេញ ដែលមានភាពល្បីល្បាញអស់រយៈពេលជាង 60ឆ្នាំ ទៅលើគុណភាព រួមទាំងរូបរាង ដូចជារថយន្ត Nissan Patrol, Nissan Safari, Nissan Terrrano និង Nissan Xterra។ រថយន្ត Nissan TERRA ត្រូវបានតម្លើងមកជាមួយបច្ចេកវិទ្យាវ័យឆ្លាតចុងក្រោយបង្អស់របស់ Nissan ដែលស្វែងយល់អំពីបរិស្ថានជុំវិញខ្លួន និងបច្ចេកវិទ្យាចុងក្រោយជាច្រើនទៀតដូចជា Lane Departure Warning (LDW) និង Intelligent Around View Monitor (‘i-AVM’)។
Nissan Intelligent Mobility គឺជាបច្ចេកវិទ្យាដែលធ្វើអោយអតិថិជន Nissan ទាំងអស់មានភាពជឿជាក់ក្នុងការបើកបរ និងមានអារម្មណ៍ថាមានសុវត្ថិភាព ដោយក្នុងនោះរួមមាន:
Lane Departure Warning (LDW) ដែលជាបច្ចេកវិទ្យាមួយ តាមដានរាល់ការបើកបររបស់លោកអ្នក ហើយប្រសិនបើប្រពន្ធ័នោះវាចាប់បានថា អ្នកបើកបរឆ្លងទៅគន្លងផ្លូវផ្សេងនោះ វានឹងផ្តល់សញ្ញាអោយអ្នកភ្លាមៗតែម្តង។

i-AVM វាបានផ្តុំកាមេរ៉ាទាំង 4គ្រាប់ អោយធ្វើការរួមគ្នា ដើម្បីបង្ហាញនូវរូបភាពជុំវិញរថយន្តរបស់អ្នក ហើយវាក៏បានដើរតួជាជំនួយការដ៏ឆ្លាតវៃមួយផងដែរ នៅពេលដែលអ្នកបើកបរចូលចំណតផ្សេងៗ ជាពិសេសនៅពេលដែលអ្នកបើកបរទៅកាន់ផ្លូវដែលមានស្ថានភាពពិបាក រឺគេហៅថា Off-road។ កាមេរ៉ាទាំង 4គ្រាប់របស់វា មានទីតាំងដូចជា ផ្នែកខាងមុខ ផ្នែកខាងក្រោយ និងផ្នែកចំហៀងសងខាងនៃរថយន្ត ដែលវាផ្តល់នូវការបង្ហាញរូបភាព 360 ដឺក្រេ ដែលអ្នកអាចមើលឃើញដល់ផ្នែកខាងក្រោម តែម្តង។

អតិថិជនទាំងអស់អាចធ្វើការមកទស្សនាផ្ទាល់ និងការបើកបរសាកល្បងបានជាមួយនឹងរថយន្ត Nissan TERRA ម៉ូដែលថ្មី បាននៅតាមមជ្ឈមណ្ឌលដាក់បង្ហាញរថយន្តរបស់ Nissan និងតាមកម្មវិធី Roadshow ណាមួយដែលក្រុមហ៊ុន Nissan បានរៀបចំឡើង ហើយអ្វីដែលកាន់តែពិសេសនោះគឺ រថយន្តប្រភេទមានច្រើនពណ៌សម្រាប់លោកអ្នកធ្វើការជ្រើសរើសដូចជា៖ ពណ៌ ទឹកមាសភ្លឺ, ក្រហមទុំ, ស កាម៉ៃ, ប្រផេះភ្លឺ, ទឹកក្រូចស្រស់, ត្នោតភ្លឺ, ទឹកប្រាក់រលោង, ខ្មៅរលោង និងពណ៌ខៀវភ្លឺ។

សំរាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/៕
