មុខងារ Intelligent Around View Monitor (i-AVM) និង Moving Object Detection (MOD) ជួយដល់ការចូលចត អាចមើលឃើញឧបសគ្គជុំវិញខ្លួន
Intelligent Around View Monitor (i-AVM) ៖ កាមេរ៉ាចំនួន ៤ ផ្តល់ឱ្យអ្នកបើកបរនូវទិដ្ឋភាព 360ដឺក្រេ នៃរថយន្ត និងជួយពួកគេជាមួយនឹងការចតរថយន្ត ឬអាយែរនៅចំណុចចង្អៀត ឬផ្លូវដ៏លំបាក។ កាមេរ៉ាទាំង ៤ មានទីតាំងនៅផ្នែកខាងមុខ ផ្នែកខាងក្រោយ និងផ្នែកទាំងសងខាងនៃរថយន្ត ហើយពួកវានឹងផ្ញើវីដេអូបន្តផ្ទាល់ (live) ទៅអេក្រង់ Display ដើម្បីផ្តល់ឱ្យលោកអ្នកនូវទិដ្ឋភាព 360ដឺក្រេ ដូចជាអ្នកកំពុងសម្លឹងមើលពីលើរថយន្ត Nissan របស់លោកអ្នក។

Moving Object Detection (MOD) ៖ ប្រព័ន្ធនេះប្រើកាមេរ៉ាទាំង ៤ របស់ Around View Monitor ដើម្បីអនុញ្ញាតឱ្យលោកអ្នកបានដឹងដំណឹង ប្រសិនបើពួកវាបានរកឃើញវត្ថុមានចលនាណាមួយនៅជុំវិញយានយន្តរបស់លោកអ្នក។ ប្រព័ន្ធនេះនឹងផ្តល់ឱ្យលោកអ្នកទាំងការព្រមានជាសំឡេង និងរូបភាព ដើម្បីជាការប្រយ័ត្នខ្លួនជាមុនអំពីតំបន់ជុំវិញរបស់អ្នក និងបង្កើនភាពស្ងប់ចិត្តរបស់លោកអ្នក។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/៕
អត្ថបទ៖ លីដា