ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    មុខងារ Lane Departure Warning (LDW) និង Intelligent Lane Departure Intervention (i-LI) ជួយដល់ការបើកបរលើផ្លូវ ចៀសវាងមិនឱ្យមានការបើកខុសគន្លង

    BY autoadmin April 30, 2019
    មុខងារ Lane Departure Warning (LDW) និង Intelligent Lane Departure Intervention (i-LI) ជួយដល់ការបើកបរលើផ្លូវ ចៀសវាងមិនឱ្យមានការបើកខុសគន្លង

    Lane Departure Warning (LDW) ៖ ប្រព័ន្ធនេះប្រើប្រាស់កាមេរ៉ាមួយដែលមានទីតាំងនៅពីក្រោយកញ្ចក់ផ្នែកខាងមុខ (ក្បាំងមុខ) របស់យានយន្ត ដើម្បីរកមើលសញ្ញាសំគាល់របស់ផ្លូវនៅនឹងមុខរថយន្ត ហើយនៅពេលដែលវារកឃើញថា យានយន្តរបស់លោកអ្នកកំពុងវេរចេញពីគន្លងផ្លូវ (current lane) វានឹងផ្តល់ជូននូវការព្រមានជារូបភាព និងសម្លេង ដែលអាចឱ្យលោកអ្នកបានទទួលនូវដំណឹងភ្លាមៗ។

    Intelligent Lane Departure Intervention (i-LI) ៖ មុខងារនេះនឹងជួយដល់យានយន្តរបស់លោកអ្នក ឱ្យស្ថិតនៅលើគន្លងផ្លូវដដែល។ ប្រសិនបើយានយន្តរបស់លោកអ្នកបើកលយចេញពីគំនូសរបស់គន្លងផ្លូវ វានឹងបង្កើតកម្លាំងបង្វែរ ដើម្បីជួយឱ្យអ្នកបើកបរត្រឡប់យានយន្តទៅគន្លងផ្លូវ (lane) របស់ខ្លួនវិញ។

    សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/៕

    អត្ថបទ៖ លីដា

    Share This Post: