Nissan Auto Tech
មុខងារ Blind Spot Warning (BSW) និង Intelligent Blind Spot Intervention® (i-BSI) រាយការណ៍អំពីស្ថានភាពយានយន្ត ដែលនៅលើគន្លងផ្លូវអមសងខាង
BY autoadmin
May 2, 2019
Blind Spot Warning (BSW) ៖ មុខងារនេះអាចជួយមើលស្ថានភាពយានយន្ត ដែលនៅលើគន្លងផ្លូវអមសងខាងអ្នក (មិនថាខាងឆ្វេង ឬស្តាំ ដែលអ្នកមិនអាចឃើញផ្ទាល់) ហើយវានឹងរាយការណ៍ការព្រមានណាមួយមកកាន់លោកអ្នកតាមរយៈសំឡេង និងពន្លឺហ្វ្លាស់ (indicator light) នៅជាប់សរសរទ្វារយានយន្តរបស់អ្នក។

Intelligent Blind Spot Intervention® (i-BSI) ៖ មុខងារនេះអាចជួយមើលស្ថានភាពយានយន្ត ដែលនៅលើគន្លងផ្លូវអមសងខាងលោកអ្នក (មិនថាខាងឆ្វេង ឬស្តាំ ដែលអ្នកមិនអាចឃើញផ្ទាល់) ហើយវានឹងរាយការណ៍ការព្រមានជាសញ្ញាណាមួយមកកាន់អ្នកបើកបរ តាមរយៈអេក្រង់ Advanced Drive-Assist Display (ADAD)។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/៕
អត្ថបទ៖ លីដា