ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    មុខងារ Rear Cross Traffic Alert និង Intelligent Rear-view Mirror សម្រួលដល់ការផ្លាស់ទី និងពិនិត្យមើលស្ថានភាពពីក្រោយយានយន្ត

    BY autoadmin May 3, 2019
    មុខងារ Rear Cross Traffic Alert និង Intelligent Rear-view Mirror សម្រួលដល់ការផ្លាស់ទី និងពិនិត្យមើលស្ថានភាពពីក្រោយយានយន្ត

    Rear Cross Traffic Alert (RCTA) ៖ រាល់ពេលលោកអ្នកចង់ថយរថយន្តចេញពីចំណត (Parking space) មុខងារនេះនឹងរាយការណ៍ព្រមានមកលោកអ្នកតាមរយៈពន្លឺហ្វ្លាស (indicator light) និងសំឡេងបន្លឺឡើង ថាតើមានយានយន្តផ្សេងទៀតកំពុងជិះកាត់នៅពេលដែលលោកអ្នកកំពុងផ្លាស់ទី ឬអត់។

    Intelligent Rear-view Mirror (i-RVM) ៖ រួមបញ្ចូលគ្នានូវកាមេរ៉ាដែលមានគុណភាពខ្ពស់ ដែលប្រើម៉ូនីទ័រ LCD ដើម្បីបង្ហាញរូបភាពពីខាងក្រោយរថយន្តដោយផ្ទាល់ ចេញពីកាមេរ៉ា (ក្រោយ) ទៅកាន់កញ្ចក់សម្រាប់មើលខាងក្រោយ (rear-view mirror) របស់យាននយន្ត។ វាក៏ផ្តល់នូវរូបភាពធំទូលំទូលាយជាងកញ្ចក់ខាងក្រោយធម្មតា ហើយវាមានប្រសិទ្ធិភាពជាពិសេសនៅក្នុងស្ថានភាពងងឹត។

    សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/៕

    អត្ថបទ៖ លីដា

    Share This Post: