មុខងារ Intelligent 4×4 (i4x4) និង Rear Differential Locking (RDL) គ្រប់គ្រងស្ថានភាពដោយគ្រាន់តែចុចប៊ូតុង និងបង្កើនទំនុកចិត្តដល់អ្នកបើកបរ
Intelligent 4×4 (i4x4) ៖ ប្រព័ន្ធនេះផ្តល់នូវការគាំទ្របន្ថែមដើម្បីដោះស្រាយបញ្ហាផ្លូវណាមួយ ដោយគ្រាន់តែការចុចប៊ូតុងប៉ុណ្ណោះ។ រួមជាមួយនឹងមុខងារ Shift-on-the-Fly ដែលអាចឱ្យអ្នកបើកបរផ្លាស់ប្តូរពីប៉ុងមួយ (2WD) ទៅប៉ុងពីរ (4WD) ដើម្បីជាសុវត្ថិភាពបើកនៅលើផ្លូវរអិល និងនៅពេលបើកបរនៅលើផ្លូវធម្មតា។ ខណៈដែលមុខងារ low-range four-wheel-drive (4LO) គឺសម្រាប់ការបើកបរលើខ្សាច់ ភក់ ឆ្លងកាត់ទឹក ឡើងថ្ម និងឡើង/ចុះភ្នំ។

Rear Differential Locking (RDL) ៖ ផ្តល់ឱ្យអ្នកបើកបរនូវទំនុកចិត្តលើផ្លូវពិបាក ( off-road ) និងមុខងារសុវត្ថិភាព no-wheel-spin នៅលើផ្ទៃផ្សេងគ្នា ដោយវានឹងចាក់សោការបង្វិលកង់ក្រោយ (rotating wheels) ដើម្បីឱ្យដំណើរការជាឯកតាតែមួយ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕
អត្ថបទ៖ លីដា