មុខងារ Tire Pressure Monitoring System និង Follow-Me-Home Headlamps ជួយវាស់ស្ទង់ខ្យល់ក្នុងកង់រថយន្ត និងជំនួយពន្លឺនៅពេលដែលម៉ាស៊ីនរថយន្តរលត់
Tire Pressure Monitoring System (TPMS) ៖ ប្រព័ន្ធនេះវាស់វែង និងផ្តល់ឱ្យលោកអ្នកនូវសញ្ញានៃការព្រមាន នៅពេលដែលសំបកកង់យានយន្តរបស់លោកអ្នកធូរ (under-inflated)។ មុខងារ TPMS មានសមត្ថភាពដឹងជាមុនថា កង់រថយន្តរបស់អ្នកនឹងធូរ ឬយ៉ាងណា ហើយបន្ទាប់មកវានឹងផ្តល់សញ្ញាភ្លើងពណ៌លឿងថាកង់មួយណាដែលបានធូរ ទៅតាមរយៈអេក្រង dashboard របស់រថយន្ត។

Follow-Me-Home Headlamps ៖ ប្រព័ន្ធឆ្លាតវៃមួយនេះអនុញ្ញាតឱ្យចង្កៀងភ្លើងរថយន្តរបស់លោកអ្នក បន្តភ្លឺរយៈពេល ២ ទៅ ៣នាទី បន្ថែមទៀត ពេលដែលរថយន្តរបស់អ្នកបានចត និងរលត់ម៉ាស៊ីនទៅហើយនោះ។ វាផ្តល់ពន្លឺចេញពីចង្កៀងមុខ និងភ្លើងបំភ្លឺពីជំហៀងប៉ុន្មានវិនាទីដល់លោកអ្នក ដើម្បីជាភាពងាយស្រួលនៅទីងងឹត ពេលដែលលោកអ្នកដើរចូលក្នុងផ្ទះ ឬគោលដៅណាមួយ។

រាល់លក្ខណៈពិសេសរបស់ប្រព័ន្ធ Nissan Intelligent Mobility ទាំងអស់ដែលមាននៅតាមម៉ូដែល និងតាមប្រទេសផ្សេងៗ ពួកយើងចង់សង្កត់ធ្ងន់ថា តួស៊ុមរថយន្ត Nissan ទាំងអស់ សុទ្ធតែត្រូវបានរចនាឡើងដោយក្រុមហ៊ុន Nissan Construction Zone Body ដែលវាជួយបង្កើនសុវត្ថិភាពរបស់យានយន្ត។ វាត្រូវបានគេបែងចែកជាពីរតំបន់ safety zone និង crushable zone ហើយវានឹងជួយកាត់បន្ថយផលប៉ះពាល់ដល់លោកអ្នកក្នុងករណីមានគ្រោះថ្នាក់។ រាល់រថយន្ត Nissan ទាំងអស់ត្រូវបានបំពាក់ពោងសុវត្ថិភាព SRS Airbags (អាចមានរហូតដល់ទៅ៧) ដែលដាក់ពង្រាយដោយស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលមិនអាចជៀសបានណាមួយ៕

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕
អត្ថបទ៖ លីដា