ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌូណេស៊ី រងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ បណ្តាលឱ្យមានមនុស្សម្នាក់បាត់បត់ជីវិត

    BY Pheakdey April 2, 2026
    ឥណ្ឌូណេស៊ី រងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ បណ្តាលឱ្យមានមនុស្សម្នាក់បាត់បត់ជីវិត

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២ ខែមេ​សា។ ទីតាំងដែលបានរងការវាយប្រហារដោយគ្រោះធម្មជាតិខាងលើនេះគឺតំបន់សមុទ្រម៉ូលូកា ភាគខាងជើងនៃកោះ Ternate ដែលជាតំបន់ប្រវត្តិសាស្រ្តមួយរបស់ឥណ្ឌូណេស៊ីផងដែរ។

    បើតាមទីភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាមេរិកបានឱ្យដឹងថា ការរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៧,៤ ដែលជាកម្រិតដ៏គ្រោះថ្នាក់បំផុតមួយផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលក្រុមអ្នកជំនាញនៅមិនទាន់រកឃើញសញ្ញាគ្រោះថ្នាក់នៃការកើតមានរលកយក្សស៊ូណាមិបន្ថែមទៀតនោះទេ​ ខណៈជាទូទៅក្រោយកើតមានគ្រោះរញ្ជួយដីកម្រិតខ្ពស់ដូចនេះ វាក៏មានលទ្ធភាពអាចជម្រុញឱ្យមានរលកយក្សស៊ូណាមិបន្ថែមទៀតផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: