ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ទីរបញ្ចកោណ៖ អាមេរិកបានចំណាយប្រាក់អស់ប្រមាណជា ២៩ពាន់លានដុល្លារហើយសម្រាប់សង្គ្រាមនៅអ៊ីរ៉ង់

    BY Pheakdey May 13, 2026
    មន្ទីរបញ្ចកោណ៖ អាមេរិកបានចំណាយប្រាក់អស់ប្រមាណជា ២៩ពាន់លានដុល្លារហើយសម្រាប់សង្គ្រាមនៅអ៊ីរ៉ង់

    អាមេរិក៖ សហរដ្ឋអាមេរិកបានចំណាយប្រាក់អស់ប្រមាណជា ២៩ពាន់លានដុល្លារហើយសម្រាប់សង្គ្រាមអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ VN Express នៅក្នុងថ្ងៃទី១៣ ខែឧសភា។ តួលេខនៃខ្ទង់ចំណាយខាងលើនេះត្រូវបានបញ្ចេញដោយលោក Jay Hurst ដែលជាអ្នកគ្រប់គ្រងថវិកានៅមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក។

    គួរកត់សម្គាល់ថា កាលពីរយៈពេល ២សប្តាហ៍មុនមន្ទីរបញ្ចកោណអាមេរិកធ្លាប់បានបញ្ចេញរបាយការណ៍នៃការចំណាយប្រាក់លើសង្គ្រាមនៅអ៊ីរ៉ង់ម្តងហើយ ដោយនៅពេលនោះគឺការចំណាយមានត្រឹមខ្ទង់ ២៥ពាន់លានដុល្លារប៉ុណ្ណោះ។ ដូចនេះបើធ្វើការប្រៀបធៀបរបាយការណ៍ចំណាយថ្មីជាមួយនឹងរបាយការណ៍ចាស់ គឺក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ អាមេរិកបានចំណាយប្រាក់ចំនួន ៤ពាន់លានដុល្លារបន្ថែមទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

    Share This Post:
    MPO4D jitutoto mpo4d Mpoplay