ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    ភាគទី ៤ ! ហេតុអ្វីបានជា Nissan Navara Premium Plus គឺជារថយន្តភីកអាប់ដ៏អស្ចារ្យ?

    BY autoadmin June 17, 2019
    ភាគទី ៤ ! ហេតុអ្វីបានជា Nissan Navara Premium Plus គឺជារថយន្តភីកអាប់ដ៏អស្ចារ្យ?

    ហេតុអ្វីបានជា Nissan Navara Premium Plus គឺជាកំពូលរថយន្តភីកអាប់ដ៏អស្ចារ្យ? ចូលមកកាន់ភាគ ទី៤ ពួកយើងចង់បង្ហាញអតិថិជនថា ពួកយើងធានាសុវត្ថិភាពរបស់អ្នកបើកបរ ជាមួយនឹងមុខងារពិសេសៗ។

    ជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ៧វគ្គ (7-speed automatic transmission) បញ្ជាដោយដៃ (manual mode) រថយន្ត Navara ផ្តល់ឱ្យជើងស្តាំរបស់អ្នកនូវថាមពល សម្រាប់ចរាចរឆ្លងកាត់ ឬការបើកបរប្រកបដោយប្រសិទ្ធភាព។ ឬប្រើ manual shift mode ដែលអនុញ្ញាតឱ្យអ្នកជ្រើស និងដាក់ចង្កឹះលេខតាមដែលអ្នកចង់បាន ដើម្បីបញ្ចេញថាមពលដ៏ខ្លាំងរបស់រថយន្ត និងនៅពេលឡើងភ្នំ ខណៈដែលប្រអប់លេខរបស់ម៉ាកភីកអាប់ផ្សេងទៀតមានតែ ៦វគ្គ តែប៉ុណ្ណោះ។

    លក្ខណៈពិសេសមួយទៀតរបស់ Navara គឺ Rear Differential Locking (RDL) ដែលផ្តល់ឱ្យអ្នកបើកបរនូវភាពជឿជាក់លើផ្លូវពិបាក (off-road) និងមុខងារសុវត្ថិភាព no-wheel-spin នៅលើផ្ទៃផ្សេងគ្នា ដោយវានឹងចាក់សោការបង្វិលកង់ក្រោយ (rotating wheels) ដើម្បីឱ្យដំណើរការជាឯកតាតែមួយ ហើយជាទូទៅគឺមិនងាយមាននៅក្នុងម៉ាកភីកអាប់ផ្សេងទៀតនោះឡើយ។

    ជាមួយនឹងមុខងារ Shift-on-the-Fly របស់ Navara អាចឱ្យអ្នកបើកបរផ្លាស់ប្តូរពីប៉ុងមួយ (2WD) ទៅប៉ុងពីរ (4H: high-range four-wheel drive) ដើម្បីជាសុវត្ថិភាពបើកបរនៅលើផ្លូវរអិល និងនៅពេលបើកបរនៅលើផ្លូវធម្មតា។ ហើយនៅពេលដែលស្ថានភាពប្រែប្រួលជាអាក្រក់ (ដូចជាផ្លូវមិនស្មើគ្នា មានថ្ម និងមានគ្រលុកច្រើន) អ្នកគ្រាន់តែប្តូរវាទៅមុខងារ low-range four-wheel-drive (4LO) ដើម្បីបន្តគោលដៅរបស់អ្នកជាការស្រេច។

    សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan

    អត្ថបទ៖ លីដា

    Share This Post: