ភាគបន្តទី ៥ ! ហេតុអ្វីបានជា Nissan Navara Premium Plus គឺជារថយន្តភីកអាប់ដ៏អស្ចារ្យ?
ហេតុអ្វីបានជា Nissan Navara Premium Plus គឺជាកំពូលរថយន្តភីកអាប់ដ៏អស្ចារ្យ? ចូលមកកាន់ភាគ ទី៥ របស់យើងវិញ ក៏មិនខុសពីភាគមុនដែរ ដោយ Navara ធានាសុវត្ថិភាពរបស់អ្នកបើកបរ ជាមួយនឹងមុខងារពិសេសៗរបស់វា ដែលមិនងាយមានលើម៉ាកភីកអាប់ដទៃ។
Active Brake Limited Slip (ABLS) វាជាប្រព័ន្ធការពារសុវត្ថិភាពយ៉ាងសំខាន់មួយ ដោយសារតែវាធ្វើការជាមួយនឹងសម្ពាធហ្វ្រាំងដែលយើងជាន់ ហើយវានឹងផ្លាស់ប្តូរទិសដៅដោយស្វ័យប្រវត្តិទៅកាន់កង់រថយន្តនីមួយៗ ជាមួយនឹងជំនួយចាប់កាន់យ៉ាងល្អ ដែលជាហេតុនាំឱ្យរថយន្តកាន់តែមានលំនឹងនៅពេលបើកបរលើផ្លួវជួបឧបសគ្គផ្សេងៗ។ មុខងារនេះក៏កម្រមាននៅលើម៉ាកភីកអាប់ដ៏ទៃដែរ

ប្រព័ន្ធ Traction Control មានសមត្ថភាពក្នុងការធានាបាននូវភាពនឹងល្អ មិនឃ្លោង មិនវេរ គ្រប់ស្ថានភាពផ្លូវ ដោយការកាត់បន្ថយកម្លាំងម៉ាស៊ីនរថយន្ត និងអនុវត្តប្រព័ន្ធសម្ពាធហ្វ្រាំង នៅពេលដែលវាដឹងថាកង់ណាមួយរអិល។

Vehicle Dynamic Control (VDC) ៖ ប្រព័ន្ធនេះអាចជួយទប់ស្កាត់គ្រោះថ្នាក់ដែលគេហៅថា understeer និង oversteer ដោយវានឹងកាត់បន្ថយល្បឿនរបស់ម៉ាស៊ីន និងប្រើហ្វ្រាំងដោយឡែកលើកង់ជាក់លាក់ណាមួយ ដើម្បីជួយបង្កើនស្ថេរភាពនៅពេលដែលឧបករណ៍ចាប់សញ្ញាបានរកឃើញថា រថយន្តរបស់លោកអ្នកអាចនឹងរអិលទៅចំហៀងផ្លូវ។

Hill Start Assist (HSA) ដោយប្រព័ន្ធមួយនេះជួយការពារថយន្តរបស់លោកអ្នកមិនឱ្យរអិលថយក្រោយ ពេលឈប់នៅលើផ្លូវមានចំណោត ក្នុងរយៈពេល ២ទៅ ៣វិនាទី ដើម្បីឱ្យយើងងាយស្រួលក្នុងការផ្លាស់ប្តូរជើងពីហ្វ្រាំងទៅហ្គែរវិញ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕
អត្ថបទ៖ លីដា