ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ៦ថ្ងៃក្រោយរញ្ជួយដីនៅវេណេស៊ុយអេឡា តួលេខអ្នកបាត់បង់ជីវិតកើនដល់ ១,៩៤៣នាក់, របួសជាង ១០,០០០នាក់ និងរាប់ម៉ឺននាក់បន្តបាត់ខ្លួន

    BY Pheakdey July 1, 2026
    ៦ថ្ងៃក្រោយរញ្ជួយដីនៅវេណេស៊ុយអេឡា តួលេខអ្នកបាត់បង់ជីវិតកើនដល់ ១,៩៤៣នាក់, របួសជាង ១០,០០០នាក់ និងរាប់ម៉ឺននាក់បន្តបាត់ខ្លួន

    វេណេស៊ុយអេឡា៖ តួលេខអ្នកស្លាប់ និងរបួសដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវេណេស៊ុយអេឡានៅតែបន្តកើនឡើង បើទោះជាហេតុការណ៍អកុសលនេះបានកើតឡើង ៦ថ្ងៃមកហើយក្តី។ របាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន BBC នៅសៀលថ្ងៃទី១ ខែកក្កដាបានបង្ហាញថា តួលេខអ្នកស្លាប់បានកើនឡើងដល់ចំនួន ១,៩៤៣នាក់ ហើយអ្នករងរបួសមានដល់ជាង ១០,០០០នាក់។

    បើតាមអាជ្ញាធរវេណេស៊ុយអេឡាបានឱ្យដឹងថា គិតត្រឹមពេលនេះក៏នៅមានមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតកំពុងតែបន្តបាត់ខ្លួនផងដែរ ពោលគឺពួកគេនៅបន្តកប់ជាប់ក្រោមគំនរបាក់បែក។ ដោយឡែកចំនួនអគារ ដែលបានដួលរលំ និងរងនូវការខូចខាតវិញគឺមានរហូតដល់ ៥៨,៨៧០។ សូមរម្លឹកជូនថា កាលពីថ្ងៃទី២៤​ សប្តាហ៍មុន ទីក្រុង Caracas របស់ប្រទេសវេណេស៊ុយអេឡាបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ដងបន្តបន្ទាប់គ្នា ដោយគ្រោះរញ្ជួយដីទី១ ​បានកើតឡើងក្នុងកម្រិត ៧,២រ៉ិចទ័រ ហើយប្រហែលជា ១នាទីក្រោយមក ស្រាប់តែមានគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័របានកើតឡើងម្តងទៀត៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay