Nissan Auto Tech

Nissan នឹងដាក់តាំងបង្ហាញរថយន្តទំនើបៗរបស់ខ្លួន ជាសាធារណៈ ចាប់ពីថ្ងៃទី ២១ ដល់ ៣០ ខែមិថុនា នេះហើយ

BY
autoadmin
June 19, 2019

ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខរថយន្តម៉ាក Nissan និងក្រុមហ៊ុន Tan Chong Motor Holdings Berhad (ម៉ាឡេស៊ី) សហការគ្នានឹងធ្វើជាម្ចាស់ផ្ទះនៃយុទ្ធនាការ Nissan Roadshow ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ២១ ដល់ ៣០ ខែមិថុនា។

សាធារណជនត្រូវបានលើកទឹកចិត្តឱ្យមកចូលរួមកម្មវិធីជួបជុំដ៏គួរឱ្យចាប់អារម្មណ៍ Nissan Roadshow មួយនេះ ខណៈសាធារណជនក៏នឹងអាចជួបជាមួយអ្នកផ្តល់ប្រឹក្សាយោបល់ ដែលពោរពេញដោយភាពរួសរាយ និងអាចទុកចិត្តបាន របស់ Nissan Sales ដើម្បីពិភាក្សាអំពីការផ្ដល់ Promotion ថ្មីៗ ឬអាចស្នើរសាកល្បងធ្វើតេស្តលើរថយន្ត Nissan ។ ចំណែកកុមារតូចៗក៏នឹងត្រូវស្វាគមន៍ដោយការលេងហ្គេមកម្សាន្តផ្សេងៗ ទៅតាមទីកន្លែងដែលម្ចាស់កម្មវិធីជ្រើសរើស។

ចំពោះម៉ូដែលដែលនឹងត្រូវធ្វើការបង្ហាញជូនសាធារណជន ដើម្បីឱ្យពួកគាត់អាចមើលឃើញផ្ទាល់ និងទទួលបានបទពិសោធន៍ថ្មីគឺ៖

Nissan Terra ៖ ជាប្រភេទ SUV ៧កៅអីពេញ ដែលមានប៊ូតុង 1-Touch Remote Fold និង Tumble Seat ដែលអាចធ្វើឱ្យកៅអីជួរទី ២ បត់ចូលគ្នាយ៉ាងរហ័ស ដើម្បីឱ្យងាយស្រួល ចេញ/ចូល ទៅជួរទី ៣ ។ រថយន្តនេះបាននាំយកជាមួយនឹងបច្ចេកវិជ្ជាច្នៃប្រឌិតថ្មីៗដូចជា៖ ច្រកទ្វារស្វ័យប្រវត្តិ Auto Tail Gate, ការព្រមាននៅពេលបើកបរ Lane Departure Warning, ជំនួយរូបភាព 360 ដឺក្រេ Intelligent Around View Monitor, ចាប់យកវត្ថុមានចលនា Moving Object Detection, ហ្វ្រាំងតាមឯកត្តាកង់ផ្សេងគ្នា 4-Wheel Active Brake Limited Slip, Electronic Locking Rear Differential រួមទាំងមុខងារពិសេសជាច្រើនទៀត។

Nissan X-TRAIL ៖ សមស្របសម្រាប់គ្រួសារដែលស្វែងរកតម្លៃសមរម្យ និងជារថយន្តមានកៅអី 5+2 គុណភាព SUV ។ វាមានលក្ខណៈពិសេសសុវត្ថិភាពដូចជា៖ ចាប់យកចំណុចដែលពិបាកមើលនឹងភ្នែក Blind Spot Warning, ឱ្យដំណឹងនៅពេលអាយែឡាន Cross Traffic Alert, អេក្រង់ទំហំ ៨ អ៊ីញ touchscreen ប្រភេទ LCD +កាមេរ៉ាក្រោយ, ជំនួយពេលមានផ្លូវរអិល Intelligent Trace Control, ជំនួយពេលឡើងទីខ្ពស់ Hill Start Assist និងមុខងារជាច្រើនទៀត។

Nissan NAVARA Premium Plus ៖ មានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា NISSAN INTELLIGENT MOBILITY (NIM) និងភ្ជាប់មកជាមួយនូវលក្ខណៈសុវត្ថិភាពល្អប្រសើរជាងម៉ូដែលផ្សេងដូចជា៖ ពោងសុវត្ថិភាព 7 SRS, រូបភាព 360 ដឺក្រេ Intelligent Around View Monitor, សោរឆ្លាតវៃ (i-Key), ចង្កៀង LED ជាមួយ Adaptive Driving Beam ជំនួយនៅពេលយប់, ពន្យាពេលអំពូលភ្លើងឱ្យភ្លឺបន្ត ២ ៣នាទី ក្រោយម៉ាស៊ីនរលត់ Follow-Me-Home headlamps, បន្ថយពន្លឺចាំង និងដឹងពីទិសដៅ Auto Dimming Rear View Mirror +ត្រីវិស័យ, មុខងារ Rear Differential Locking, ជំនួយពេលចុះចំណោត Hill Descent Control និងមុខងារជាច្រើនទៀត។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan

Share This Post: