Nissan Auto Tech

NISSAN X-TRAIL ជាជម្រើសក្នុងការចំណាយពេលវេលា ប្រកបដោយគុណភាពខ្ពស់

BY
autoadmin
July 5, 2019

ជាការពិតណាស់ មនុស្សគ្រប់គ្នាចូលចិត្តថ្ងៃបុណ្យឈប់សម្រាក! វាគ្មានអារម្មណ៍ណាប្រសើរជាងពេលរៀបអីវ៉ាន់អ្វីគ្រប់យ៉ាងដាក់ទៅក្នុងរថយន្ត ហើយទុកការព្រួយបារម្ភទាំងប៉ុន្មានចោលម្ដុំសិននោះទេ។ ដូច្នេះហើយនៅក្នុងភាគដំបូងនៃរថយន្ត Nissan X-TRAIL របស់យើងគឺ «ការចំណាយពេលវេលាប្រកបដោយគុណភាពខ្ពស់»។

ភាគនេះយើងនឹងបង្ហាញពីរបៀបដែលរថយន្ត SUV ដ៏ពិសេសមួយនេះ មិនត្រឹមតែមើលទៅរលោងស្រិប និងទាន់សម័យនោះទេ ប៉ុន្តែវាថែមទាំងត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យការបើកបររៀងរាល់ថ្ងៃរបស់លោកអ្នកមានភាពរីករាយ ជាជាងធ្វើឱ្យមានការរំខានដល់លោកអ្នក។

រថយន្ត Nissan X-Trail ដែលនាំចូលផ្ទាល់ពីប្រទេសជប៉ុនមួយនេះ បំពាក់ដោយចង្រ្កៀងភ្លើងរត់ LED ខាងមុខរាងដូចបូម៉ារាំង យ៉ាងទំនើប (Boomerang-shaped LED Daytime Running Lights) ដែលធ្វើឱ្យកាន់តែប្រសើរនូវការផ្តល់សញ្ញាទៅដល់រថយន្ត ឬអ្នកថ្មើរជើងម្ខាងទៀត មិនថាអំឡុងពេលថ្ងៃ ឬពេលមេឃស្រទុំ។ វារួមបញ្ចូលផងដែរនូវចង្កៀងមុខ LED, អំពូលភ្លើងក្រោយ (LED tail-lights), អំពូលអ័ព្ទខាងមុខ (front fog lamps) និងអង់តែនរាងដូចព្រុយត្រី (sharp Shark-fin antenna) ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា

Share This Post: