ព័ត៌មានជំនួយនៅពេលបើកបររថយន្តភីកអាប់ Nissan NAVARA ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង
ភីកអាប់ដូចជា Nissan NAVARA គឺជារថយន្ដដែលលក់ដាច់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារសមត្ថភាពទាំងនៅលើផ្លូវអំណោយផល និងផ្លូវពិបាករបស់វា។ ចន្ទាស់អ័ក្សកង់ក្រោយ (Rear Rigid Axle Multi Leaf Spring) ជាមួយបូមទប់ (Shock Absorber) និងប្រព័ន្ធបូមមុខជាប្រភេទ Double Wishbone ជាមួយនឹងបូមរ៉ឺស័រ (Coil Over Shock Absorber) និងរបាទប់ (Stabiliser Bar) បូករួមតួខ្លួនមានតួស៊ុមពេញល្អ ត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ ដើម្បីធន់នឹងការងា និងអាជីវកម្មប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។

រថយន្តភីកអាប់នេះមានកម្ពស់ពីដី (ground clearance) ខ្ពស់ល្អរហូតដល់ 230មីលីម៉ែត្រ ហើយមានប្រវែងបណ្តោយ 5255មីល្លីម៉ែត្រ, ទទឹង 1850មីល្លីម៉ែត្រ និងកម្ពស់ដល់ដំបូល 1840មីល្លីម៉ែត្រ ដែលល្អសម្រាប់ស្រុកយើងនេះ ព្រោះវាជួយកាត់បន្ថយហានិភ័យនៃការខូចខាតពីផ្លូវរដុបមិនស្មើគ្នា និងពីការបើកបរក្នុងតំបន់លិចទឹក។
ភាគទី១៖ ព័ត៌មានជំនួយនៅពេលបើកបរក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង
១. ពេលប្រឈមនឹងផ្លូវលិចទឹកធ្ងន់ធ្ងរ សូមប្រយ័ត្នលើភក់ ឬកន្លែងដក់ទឹក។ អ្វីដែលមើលទៅដូចជាទឹកជ្រោះតូចៗនៅចំហៀងផ្លូវ អាចជាកន្លែងដែលគ្រលុកជ្រៅៗលាក់ខ្លួន។
២. ប្រសិនបើអ្នកបានកំណត់ថាវាមានសុវត្ថិភាពក្នុងការដំណើរការរថយន្ត សូមព្យាយាមបើកវាយឺតៗហើយត្រូវនៅកណ្តាលផ្លូវ។
៣. កុំឈប់រថយន្ត ហើយរក្សាល្បឿនឱ្យនៅយឺតថេរ (៣-៤ មាយ/ម៉ោង) និងកុំផ្លាស់កុំប្តូរចង្កឹះលេខ។ ប្រសិនបើអ្នកត្រូវការប្តូរត្រូវរក្សាល្បឿនឱ្យបានថេរ ហើយពេលជាន់ហ្វ្រាំងត្រូវធ្វើឡើងដោយសន្សឹមៗ។
អ្នកប្រើប្រាស់ដែលឆ្លាតវៃនឹងមិនត្រឹមតែជ្រើសរើសយករថយន្ត ដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃសមរម្យផងដែរ។ រថយន្ត Nissan NAVARA Premium Plus មានតម្លៃសមរម្យជាងយីហោផ្សេងទៀត ហើយនៅមានដំណើរការប្រហាក់ប្រហែល ឬប្រសើរជារថយន្តនៅលើទីផ្សារ។

អតិថិជនទាំងអស់នឹងត្រូវបានអញ្ជើញឱ្យពិនិត្យមើល និងសាកល្បងរថយន្ត Nissan New Navara PREMIUM PLUS ដោយផ្ទាល់នៅតាមបណ្តាសាលតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ដើម្បីជាការងាយស្រួលក្នុងការស្វែងយល់បន្ថែមអំពី Navara ។ ក្រុមហ៊ុនក៏នឹងផ្តល់ជូននូវតម្លៃដែលល្អបំផុត និងមានការប្រកួតប្រជែងជាមួយគូប្រជែង ដូច្នេះសូមលោកអ្នកត្រួតពិនិត្យ និងសាកសួរទៅកាន់ទីប្រឹក្សាលក់របស់ Nissan Sales អំពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្ត Nissan ក៏ដូចជាការធានា ការថែរក្សាដោយឥតគិតថ្លៃ ឬការបញ្ចុះតម្លៃពិសេសទៅលើគ្រឿងបន្លាស់ នៅពេលដែលលោកអ្នកធ្វើការកក់។
សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕
អត្ថបទ៖ លីដា