Nissan Auto Tech

ការណែនាំអំពីសុវត្ថិភាពលើផ្លូវទាំង ១០ចំណុច ដើម្បីបង្រៀនកូនតូចៗរបស់អ្នក

BY
autoadmin
October 8, 2019

ការផ្សព្វផ្សាយពិសេសនៃ “ការណែនាំអំពីសុវត្ថិភាពផ្លូវនីសាន់ ដើម្បីបង្រៀនកូនៗរបស់អ្នកទាំង ១០ ចំណុច” ។ កុមារជាច្រើនកំពុងរងរបួសជារៀងរាល់ថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្លះវាគឺដោយសារតែពួកគេមិនដឹងអំពីច្បាប់សុវត្ថិភាពចរាចរណ៍ ឬពេលខ្លះជាការធ្វេសប្រហែស។ នៅទីនេះយើងចង់ចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួន ដែលអ្នក (ក្នុងនាមជាឪពុកម្តាយ) អាចបង្រៀនកូនៗរបស់អ្នកឱ្យធានាសុវត្ថិភាពរបស់ពួកគេនៅលើដងផ្លូវ។ ពីព្រោះនៅក្រុមហ៊ុននីសាន់យើងតែងតែអនុវត្តសុវត្ថិភាពជាចម្បង!

១. ឆ្លងផ្លូវ៖ ក្រឡេកមើលលើផ្លូវទាំងសងខាងដើម្បីមើលថា តើមានយានជំនិះណាដែលជិតមក ហើយប្រសិនបើមានយានយន្តណាមួយមកជិតសូមរង់ចាំឱ្យរថយន្តឆ្លងកាត់ទៅផុត មុនយើងពេលឆ្លងកាត់ផ្លូវ។

២. ផ្លូវកែង៖ កុំរត់នៅពេលមានផ្លូវកែង ឬឆ្លងផ្លូវពីជ្រុងម្ខាង។ ត្រូវធ្វើឱ្យកូនតូចយល់ថា នៅពេលឆ្លងផ្លូវយកល្អគួរគប្បីឆ្លងផ្លូវត្រង់ កុំឆ្លងពេលមានផ្លូវកែង។

៣. យកចិត្តទុកដាក់ចំពោះភ្លើងស្តុបចរាចរណ៍៖ នៅពេលដែលសញ្ញាចរាចរណ៍ពណ៌បៃតង គឺមានន័យថា “ទៅបាន” សម្រាប់យានយន្តទាំងអស់។ ប្រសិនបើសញ្ញានេះពណ៌ក្រហម វាគឺជាសញ្ញាព្រមានសម្រាប់យានយន្តដើម្បីឈប់។ ហើយសញ្ញាបុរសដើរប្រែទៅជា “បៃតង” មានន័យថា ជាសញ្ញាឱ្យឆ្លងកាត់ផ្លូវហើយ។ កុំព្យាយាមឆ្លងប្រសិនបើរូបបុរសដើរនោះ មានពណ៌ក្រហម។

៤. មើលឆ្វេងស្ដាំ និងប្រយ័ត្នជានិច្ច៖ បង្រៀនកូនៗរបស់អ្នកអំពីសារៈសំខាន់នៃការប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់នៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវ។ ពិភាក្សាជាមួយពួកគេអំពីរបៀបបែងចែកសំឡេងខ្លាំង និងសំឡេងខ្សោយរបស់យានយន្ត ដើម្បីឱ្យពួកគេអាចកំណត់បានថា តើយានយន្តនៅជិត ឬឆ្ងាយ។

៥. កុំរត់លើផ្លូវអ៊ូអរ៖ ណែនាំកូនៗកុំរពឹសនៅពេលដើរតាមផ្លូវ ហើយសុំកុំឱ្យពួកគេរត់ ត្រូវដើរយឺតៗ។ នេះអាចអនុវត្តបានមិនត្រឹមតែនៅលើផ្លូវធំប៉ុណ្ណោះទេ ប៉ុន្តែនៅលើផ្លូវសង្កាត់ក្បែរផ្ទះ ឬសាលារៀន។

៦. ធ្វើឱ្យប្រាកដថា ពួកគេអាចមើលឃើញនៅពេលយប់៖ វាជារឿងធម្មតាទេដែលកុមារលេងជាមួយមិត្តភក្តិនៅតាមសង្កាត់ ហើយត្រលប់មកផ្ទះវិញនៅពេលល្ងាចតែម្នាក់ឯង។ បង្រៀនពួកគេពីគ្រោះថ្នាក់ដែលកើតឡើងជាមួយនឹងការស្លៀកសម្លៀកបំពាក់ពណ៌ងងឹត ដែលអាចធ្វើឱ្យយានយន្តពិបាកកត់សម្គាល់។ ដូច្នេះត្រូវឱ្យកូនតូចស្លៀកពាក់មានពណ៌ភ្លឺជានិច្ច។

៧. ប្រយ័ត្នពេលចូល ឬចេញពីយានជំនិះ៖ នៅពេលឡើង ឬចុះពីឡានក្រុង តែងតែត្រូវឈរតម្រង់ជួរហើយចូលតាមវេនគ្នា។ កុំប្រញាប់ ឬរុញអ្នកផ្សេង ហើយត្រូវប្រយ័ត្នចំពោះម៉ូតូ និងរថយន្តជានិច្ច។

៨. បង្រៀនពីសុវត្ថិភាពទៅកូនតូច នៅពេលពួកគេស្ថិតក្នុងយានជំនិះ៖ បង្រៀនពួកគេឱ្យធ្វើតាមច្បាប់សុវត្ថិភាពចរាចរណ៍នៅពេលពួកគេកំពុងរួមដំណើរក្នុងយានយន្តកំពុងបើក។ មិនថាពួកគេធ្វើដំណើរតាមឡានក្រុងសាលារៀន ឬឡានធម្មតាទេ សូមឱ្យពួកគេកុំដាក់ដៃ ឬក្បាលរបស់ពួកគេចេញទៅក្រៅបង្អួច។ ជារឿយៗក្មេងៗចូលចិត្តគ្រវីដៃទៅមិត្តភក្តិរបស់ពួកគេតាមបង្អួច ដែលអាចបង្កគ្រោះថ្នាក់ប្រសិនបើយានយន្តមកពីទិសដៅផ្ទុយដោយចៃដន្យហើយបុកពួកគេ។ ឱ្យពួកគេពាក់ខ្សែក្រវ៉ាត់នៅជាប់កៅអីជានិច្ច នៅពេលពួកគេធ្វើដំណើរតាមរថយន្ត ឬយានជំនិះស្រដៀងគ្នា។ កុំឈរ ឬដើរនៅខាងក្នុងរថយន្តដែលកំពុងបើក។

៩. កុំរត់លេងតាមចិញ្ចើមផ្លូវ៖ កុំឱ្យកូនៗអ្នកលេងនៅតាមដងផ្លូវ ឬក៏កិច្ចការផ្សេងៗដែលធ្វើឱ្យភ្លេចខ្លួន (ឧទាហរណ៍៖ ការអានសៀវភៅពេលដើរ)។ ត្រូវប្រុងប្រយ័ត្នជានិច្ច និងយកចិត្តទុកដាក់នៅពេលដើរតាមផ្លូវ។

១០. ជិះកង់ដោយប្រុងប្រយ័ត្ន៖ វាជារឿងធម្មតាទេដែលក្មេងៗជិះកង់ទៅសាលារៀន ឬនៅតាមសង្កាត់ណាមួយ។ ឪពុកម្តាយ និងគ្រូគួរធានាថា កុមារពាក់មួកសុវត្ថិភាពពេលជិះកង់។ ឪពុកម្តាយត្រូវប្រាកដថា កង់ស្ថិតនៅក្នុងស្ថានភាពបម្រើការត្រឹមត្រូវ ដោយមានហ្វ្រាំង កណ្តឹង និងពន្លឺត្រឹមត្រូវ នៅពេលប្រើក្រោយពេលយប់។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា

Share This Post: