Nissan Auto Tech

Nissan NAVARA Premium Plus មានមុខងារអាចឱ្យអ្នកបញ្ឆេះម៉ាស៊ីនយ៉ាងងាយ បូករួមកៅអីគ្មានទំនាញដែលកាត់បន្ថយភាពនឿយហត់របស់អ្នកបើកបរ

BY
autoadmin
November 5, 2019

ក្នុងភាគទី៥ នៃមូលហេតុដែល Nissan NAVARA Premium Plus ល្អប្រសើរជាងគេ គឺដោយសារតែជាមួយមុខងារ Nissan’s Intelligent Key (i-Key) នៅក្នុងហោប៉ៅរបស់អ្នក ដែលធ្វើឱ្យអ្នកអាចដោះសោរទ្វារបានយ៉ាងងាយ ដោយការចុចថ្នមលើប៊ូតុងនៅមាត់ទ្វារដើម្បីចូលក្នុងរថយន្ត ហើយចុចប៊ូតុង Push-Start ដើម្បីបញ្ឆេះយានយន្ត និង ត្រៀមជាស្រេចក្នុងការចេញដំណើរ! ពិតជាងាយស្រួលខ្លាំងណាស់!

តើអ្នកដឹងទេថារថយន្ត Nissan Navara Premium Plus ត្រូវបានបំពាក់ជាមួយនឹងមុខងារ Auto Dimming Rear View Mirror + ត្រីវិស័យ ដែលជួយកាត់បន្ថយពន្លឺចាំងសម្រាប់តៃកុងនៅពេលមានរថយន្តពីក្រោយ ខណៈពេលដែលត្រីវិស័យឌីជីថលអនុញ្ញាតឱ្យអ្នកបើកបរដឹងពីទិសដៅ ហើយមុខងារនេះក៏មិនងាយមាននៅលើរថយន្តភីកអាប់ម៉ាកផ្សេងដែរ។

Nissan Navara បំពាក់ដោយកៅអីស្បែកមានគុណភាពខ្ពស់ មានមុខងារ 8-way power និង 2-way power សម្រាប់តៃកុង ខណៈកៅអីអ្នកដំណើរខាងមុខក៏ទទួលបានមុខងារ 4-way power ។ មុខងារនេះជាការបំផុសគំនិតតាមកៅអីគ្មានទំនាញរបស់ពួកអវកាស (Zero-Gravity) យ៉ាងពិសេសរបស់ក្រុមហ៊ុន Nissan ។ មុខងារគឺផ្តល់ការគាំទ្រផ្នែកខាងក្រោយ កែង និងត្រគាកជាបន្តបន្ទាប់ សម្រាប់អ្នកបើកបរ និងអ្នកដំណើរខាងមុខ ដើម្បីកាត់បន្ថយភាពនឿយហត់ក្នុងពេលបើកបរចម្ងាយឆ្ងាយ។

សូមរង់ចាំមើលព័ត៌មានបន្ថែម នៅក្នុងភាគទី៦ របស់យើង…

អតិថិជនត្រូវបានអញ្ជើញឱ្យមកមើល និងសាកល្បងរថយន្ត Nissan NAVARA Premium Plus ដែលអាចរកបានជាមួយនឹងពណ៌ដូចជា៖ ស (White Pearl), ប្រផេះ (Twilight Gray), ទឹកក្រូច (Savanna Orange), ត្នោត (Earth Brown), ទឹកប្រាក់ (Brilliant Silver) និង ខ្មៅ (Black Star) នៅគ្រប់បន្ទប់តាំងបង្ហាញ ឬកម្មវិធីបង្ហាញរថយន្តនីសាន់ដែលត្រូវធ្វើឡើងនៅតាមទីតាំងដែលក្រុមហ៊ុនបានជ្រើសរើស។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា

Share This Post: