Nissan Auto Tech

នីសាន់ X-Trail ជារថយន្ត SUV កម្រិតព្រីមៀម ដែលមានតម្លៃសមរម្យ មានកៅអីធំទូលាយ ស៊ីវីល័យ និងមានបច្ចេកវិទ្យាខ្ពស់

BY
autoadmin
February 7, 2020

Nissan X-Trail ត្រូវបាននាំចូលពីប្រទេសជប៉ុនសុទ្ធសាធ ហើយមានពណ៌សរុបចំនួន ៦ ដែលអាចជ្រើសរើសដូចជា៖ ពណ៌ទឹកក្រូចភ្លឺ ពណ៌ក្រហមទុំ ពណ៌-ស ពណ៌ទឹកប្រាក់ភ្លឺ ពណ៌ប្រផេះ និងពណ៌ខ្មៅ។ Nissan X-Trail មានទំហំធំ និងវែងជាងរថយន្ត SUV ដទៃ ដែលវាអាចផ្ទុកអ្នកដំណើរបានដល់ទៅ ៧នាក់ ហើយបើនិយាយពីកម្ពស់ដំបូលគឺខ្ពស់ល្អ សូម្បីតែមនុស្សខ្ពស់ក៏អង្គុយបានមិនទើស។

ផ្នែកខាងមុខដែលមើលទៅទំនើបទាន់សម័យរបស់ X-Trail មានដាក់បន្ថែមប៉ាណាមុខ Nissan ជារាងអក្សរ «V-Motion» អំពូលចង្កៀងមុខប្រភេទ halogen និងមានកាងរឹងមាំ ជាមួយនឹងអំពូលអ័ព្ទទំនើប (modern fog lamps)។ រថយន្ត Nissan មួយនេះដែលមានភ្លើងដឺមី LED រាងកោងដូចបូម៉ារាំង Boomerang ធ្វើឱ្យយានយន្តរបស់អ្នកអាចមើលឃើញច្បាស់ចំពោះយានយន្ត និងអ្នកថ្មើរជើងដទៃទៀត។

ផ្នែកខាងក្រៅទាន់សម័យផ្សេងទៀតរួមមាន ចង្កៀងមុខ LED, អំពូលក្រោយ LED, អំពូលអ័ព្ទមុខ (front fog lamps) និងអង់តែនរាងដូចព្រុយត្រី (Shark-fin)។

រថយន្ត SUV កម្រិតព្រីមៀមមួយនេះ រួមបញ្ចូលគ្នានូវបច្ចេកវិទ្យាបើកបរកម្រិតខ្ពស់ ជាមួយនឹងភាពធំទូលាយ ដែលអាចឱ្យអតិថិជនធ្វើដំណើរបានដោយរលូន។ ធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អបំផុតរបស់អ្នក ទាក់ទងនឹងតម្លៃសមរម្យ រចនាប័ទ្ម ផាសុខភាព សុវត្ថិភាព ភាពងាយស្រួល និងអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្ត Nissan X-TRAIL របស់អ្នកដូចជា៖ ការធានាការថែទាំឥតគិតថ្លៃ ឬការបញ្ចុះតម្លៃពិសេសលើគ្រឿងបន្លាស់ នៅពេលលោកអ្នកដាក់ការកក់។

អតិថិជនអាចអញ្ជើញមកទស្សនានិងធ្វើការបើកសាកល្បងជាមួយរថយន្ត Nissan X-TRAIL ហើយក៏អាចធ្វើការកក់ទុក នូវជម្រើសពណ៌ជាច្រើនដូចជា ពណ៌ទឹកក្រូចភ្លឺ ពណ៌ក្រហមទុំ ពណ៌ ស ពណ៌ទឹកប្រាក់ភ្លឺ ពណ៌ប្រផេះ និងពណ៌ខ្មៅ ទៅតាមចំណូលចិត្តរបស់លោកអ្នក នៅគ្រប់សាខារបស់ Nissan ក៏ដូចជានៅក្នុងកម្មវិធីដាក់បង្ហាញរថយន្ត នៅតាមទីតាំងណាមួយ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា

Share This Post: