កូវីដ-១៩

ថ្ងៃនេះ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 35នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ 07នាក់

BY
Khmernote Media
September 21, 2022

នៅថ្ងៃទី21 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 35ករណី (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណី 04ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស ខណៈអ្នកបានជាសះស្បើយថ្មី 07នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,813នាក់, ករណីជាសះស្បើយសរុប 134,674នាក់ និងស្លាប់សរុប 3,056 នាក់៕

Share This Post: