អន្តរជាតិ

តុលាការ​ថៃ​ សម្រេច​ចុងក្រោយអោយលោក ប្រាយុទ្ធ ចាន់អូចា អាចបន្តតំណែងនាយករដ្ឋមន្រ្តីវិញបាន

BY
autoadmin
September 30, 2022

តុលាការធម្មនុញ្ញរបស់ប្រទេសថៃមុននេះបន្ដិចបានសម្រេចថា នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា មិនបានកាន់អំណាចលើសពីរយៈពេលអតិបរមា ៨ឆ្នាំ ដែលចែងដោយរដ្ឋធម្មនុញ្ញនោះទេ ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់របស់គាត់ ពីការព្យួរតំណែងរយៈពេល ៥ សប្តាហ៍កន្លងមក។ AFP បានរាយការណ៍ថា តុលាការបាននិយាយថា លោក ប្រាយុទ្ធ ចាន់អូចា អាចបន្តកាន់អំណាច។ យោង​តាម​ការ​សម្រេច​នេះ ការ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​រយៈពេល ៨ ឆ្នាំ​របស់​លោក ប្រាយុទ្ នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ ២០២៥។

តុលាការថៃកំពុងប្រកាសសេចក្តីសម្រេចរបស់ខ្លួន សម្រាប់សំណុំរឿងដែលប្តឹងដោយក្រុមបក្សប្រឆាំង ដែលពួកគេស្វែងរកការបញ្ជាក់ថា តើពេលវេលាកាន់អំណាចរបស់លោក ប្រាយុទ្ធ ចាប់តាំងពីរដ្ឋប្រហារកាលពី ៨ឆ្នាំមុន (២០១៤) គួរតែរាប់បញ្ចូលថាគ្រប់ ៨ ឆ្នាំដែរ ឬទេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: