អន្តរជាតិ

វៀតណាមរំពឹងថា ប្រទេសខ្លួននឹងមានពលរដ្ឋសរុបចំនួន ១០០ លាននាក់ នៅឆ្នាំក្រោយនេះ

BY
autoadmin
November 30, 2022

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាមបានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងស្វាគមន៍ពលរដ្ឋទី ១០០ លាន របស់ខ្លួននៅឆ្នាំ២០២៣។ កាសែតក្នុងស្រុក Tuoi Tre បានរាយការណ៍ថា ចំនួនប្រជាជនរបស់ប្រទេសឥឡូវនេះមានចំនួនជាង ៩៩ លាននាក់ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី១៥ នៅលើពិភពលោក ច្រើនជាងគេទី៨ នៅអាស៊ី និងជាប្រទេសដែលមានប្រជាជនច្រើនជាងគេទី៣ នៅតំបន់អាស៊ីអាគ្នេយ៍។

យោងតាមរបាយការណ៍របស់កាសែត Nguoi Lao Dong បានឱ្យដឹងថា ស្ត្រីជិត ២៥ លាននាក់ ដែលមានអាយុចាប់ពី ១៥-៤៩ ឆ្នាំនៅក្នុងប្រទេសវៀតណាម គឺជាអាចពពោះបាន។ កាសែតនេះបាននិយាយថា នៅឆ្នាំ២០៣០ ចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ២៦ លាននាក់។ យោងតាមធនាគារពិភពលោកបានឱ្យដឹងថា វៀតណាមបានក្លាយជាសង្គមឆាប់ចាស់នៅឆ្នាំ២០១៥ ហើយនឹងក្លាយជាសង្គមចំណាស់នៅឆ្នាំ២០៣៥ ដែលធ្វើឱ្យវាក្លាយជាប្រទេសនេះ ក្លាយជាប្រទេសឆាប់ចាស់លឿនបំផុតនៅលើពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព ស៊ីនហួរ

Share This Post: