អន្តរជាតិ

វៀតណាមគ្រោងកាត់បន្ថយការនាំចេញអង្ករ ៤៤% ដើម្បីធានាសន្តិសុខស្បៀងអាហារក្នុងស្រុកនិងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

BY
Pheakdey
May 27, 2023

វៀតណាម៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសោរ៍ ទី២៧ ខែឧសភាបានឲ្យដឹងថា ប្រទេសវៀតណាមគ្រោងនឹងកាត់​បន្ថយការនាំចេញអង្ករពី ៧,១លានតោន (គិតក្នុងឆ្នាំ ២០២២) មកសល់ត្រឹម ៤លានតោន ឬស្មើនឹងការកាត់បន្ថយបរិមាណអង្ករ ៤៤%នៃចំនួនអង្ករដែលវៀតណាមធ្លាប់នាំចេញជាមធ្យមប្រចាំឆ្នាំនៅត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ។ គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះវៀតណាមគឺជាប្រទេសនាំចេញអង្ករក្នុងបរិមាណច្រើនបំផុតលំដាប់ទី ៣នៅលើពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា និងប្រទេសថៃ។

ប្រភពខាងលើបានបន្តថា ហេតុផលសំខាន់ៗមួយចំនួនដែលធ្វើឲ្យរដ្ឋាភិបាលវៀតណាមត្រូវដាក់ចេញនូវផែនការកាត់បន្ថយការនាំអង្ករចេញខាងលើនេះមានដូចជា ធានាសន្តិសុខស្បៀងអាហារក្នុងស្រុក ការពារបរិស្ថាន សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងជំរុញការនាំចេញតែអង្ករដែលដែលមានគុណភាពខ្ពស់។ ការសម្រេចកាត់បន្ថយការនាំចេញអង្ករក្នុងបរិមានដ៏ច្រើននេះនឹងធ្វើឲ្យប្រាក់ចំណូលបានមកពីការលក់អង្កររបស់វៀតណាមត្រូវធ្លាក់ពី ៣,៤៥ ពាន់លានដុល្លារ (គិតក្នុងឆ្នាំ ២០២២) មកដល់ត្រឹម ២,៦២ពាន់លានដុល្លារប៉ុណ្ណោះ (គិតក្នុងឆ្នាំ ២០៣០)៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: