អន្តរជាតិ

វិធីងាយៗ ៦យ៉ាងដែលអាចជួយឲ្យលោកអ្នកសម្របខ្លួនបានយ៉ាងល្អជាមួយអាកាសធាតុក្តៅ

BY
Pheakdey
May 27, 2023

ក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះសីតុណ្ហភាពបានកើនឡើងក្តៅស្ទើរតែគ្រប់ទីកន្លែងនៅជុំវិញពិភពលោក ខណៈពលរដ្ឋម្នាក់ៗបានស្វែងរកវិធីផ្សេងៗគ្នាដើម្បីសម្របខ្លួនទៅនឹងបញ្ហាអាកាសធាតុនេះដ៏អាក្រក់នេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានវិធីសាមញ្ញៗ  ៦យ៉ាងអាចជួយឲ្យលោកអ្នកអាចសម្របខ្លួនបានយ៉ាងស្រួលជាមួយនឹងអាកាសធាតុក្តៅ មានដូចជា៖

១៖ញ៉ាំអាហារហឹរឲ្យបានច្រើន ព្រោះអាហារដែលមានរសជាតិហឹរនឹងធ្វើឲ្យលោកអ្នកបែកញឹស ហើយញឹសទាំងទាំងនោះក៏បានរួមចំណែកធ្វើឲ្យរាងកាយរបស់លោកត្រជាក់ផងដែរ។

២៖ផឹកតែបុរាណធម្មជាតិរបស់ចិន ដូចជាតែ Chrysanthemum, តែ Luo Han Guo, តែ Winter Melon, និង តែ Tie Guan Yin​(ប្រភេទតែអ៊ូឡុង) ដើម្បីបង្កើតភាពត្រជាក់ចេញពីក្នុងរាងកាយ។

៣៖សៀកសំលៀកបំពាក់ពណ៌ភ្លឺៗ ឬស្រាលៗ ដូចជាពណ៌សជាដើមដើម្បីកាត់បន្ថយការស្រូបកម្តៅមកកាន់រាងកាយ។ សំលៀកបំពាក់ពណ៌ខ្មៅគឺអាចស្រូបកំដៅបានលឿនបំផុត។

៤៖ដាក់ធុងទឹកនៅក្នុងបន្ទប់ឲ្យបានច្រើន ដើម្បីជួយបង្កើតបរិយាកាសត្រជាក់។

៥៖ដាក់ដុំទឹកកកនៅពីមុខកង្ហាររបស់លោកអ្នកក៏អាចជួយបង្កើតឲ្យមានខ្យល់ត្រជាក់នៅក្នុងផ្ទះបានដែរ។

៦៖ដាក់កន្សែងត្រជាក់ ឬដុំត្រជាក់ផ្សេងៗនៅតាមជីពចរលើរាងកាយរបស់លោកអ្នកដើម្បីទទួលបានអារម្មណ៍ត្រជាក់និងស្រស់ស្រាយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: