អន្តរជាតិ

កំពូលកីឡាករ Lionel Messi នឹងចាកចេញពីក្លឹបសេដ្ឋី Paris Saint-Germain ក្រោយជួយក្លឹបបារាំងបាន ២ រដូវកាល

BY
autoadmin
June 1, 2023

កំពូលកីឡាករ Lionel Messi នឹងចាកចេញពីក្លឹបសេដ្ឋីបារាំង Paris Saint-Germain ហើយគាត់នឹងត្រូវបង្ហាញខ្លួនជាលើកចុងក្រោយ នៅក្នុងជំនួបការប្រកួតជាមួយក្លឹប Clermont Foot នៅថ្ងៃសៅរ៍នេះ។ លោក Christophe Galtier អ្នកចាត់ការទូទៅរបស់ PSG បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃព្រហស្បតិ៍នេះថា ម្ចាស់ពានរង្វាន់ World Cup 2022 នឹងចាកចេញពីក្លឹប ហើយ Inter Miami អាចជាគោលដៅមួយ នៅក្នុងចំណោមគោលដៅសក្តានុពលជាច្រើនទៀត។

លោក Galtier បាននិយាយថា៖« ការប្រកួតទទល់នឹង Clermont Foot នឹងក្លាយជាការប្រកួតចុងក្រោយរបស់ Messi នៅ PSG។ ខ្ញុំមានមានកិត្តិយសណាស់ ដែលបានបង្វឹកកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ វានឹងក្លាយជាការប្រកួតចុងក្រោយរបស់ Leo នៅកីឡដ្ឋាន Parc des Princes។»

រំលឹកដែរថា Messi បានចូលរួមជាមួយ PSG ក្រោយចាកចេញពី Barcelona ក្នុងឆ្នាំ២០២១ ហើយបានឈ្នះពានរង្វាន់ Ligue 1 ពីរលើក ទោះបីជាក្លឹបបារាំងនេះ នៅតែមិនទាន់អាចឈ្នះពាន Champions League ដែលពួកគេចង់បានក៏ដោយ។ កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ បានបង្ហើបថា ការចាកចេញពី Barcelona អនុញ្ញាតឱ្យគាត់មានភាពចាស់ទុំក្នុងនាមជាកីឡាករ ហើយអ្នកខ្លះបានលើកឡើងថា ការចាកចេញពី Barcelona អនុញ្ញាតឱ្យគាត់អភិវឌ្ឍគុណភាពភាពជាអ្នកដឹកនាំ ដែលគាត់បានបង្ហាញនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា កាលពីក្នុងខែធ្នូ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: