អន្តរជាតិ

គណៈកម្មការមូលបត្ររបស់អាមេរិក (SEC) បានចោទប្រកាន់វេទិកាទិញដូរគ្រីបតូ Binance ពីបទបំពានច្បាប់

BY
autoadmin
June 6, 2023

គណៈកម្មការមូលបត្ររបស់សហរដ្ឋអាមេរិក (SEC) បានចោទប្រកាន់វេទិកាទិញដូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតគឺ Binance ពីបទបានធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងផ្តល់សេវាដោយខុសច្បាប់ដោយគ្មានការអនុញ្ញាត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន DW។ ជាមួយគ្នានេះ នាយកប្រតិបត្តិលោក Changpeng Zhao ក៏ត្រូវបានចោទប្រកាន់នឹងករណីផ្សេងទៀត ពាក់ព័ន្ធនឹងការបោកប្រាស់ និងទំនាស់ផលប្រយោជន៍ផងដែរ។

SEC បានសរសេរនៅលើបណ្ដាញ Twitter អំពីការសម្រេចចិត្តរបស់ខ្លួនក្នុងការចោទប្រកាន់ Binance Holdings Ltd. (Binance) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក, BAM Trading Services Inc. និងស្ថាបនិករបស់ពួកគេ គឺលោក Changpeng Zhao ជាមួយនឹងការបំពានច្បាប់សន្តិសុខជាច្រើន។ ចំណាត់ការផ្លូវច្បាប់នេះកើតឡើងបន្ទាប់ពីមានការស៊ើបអង្កេតជាច្រើនឆ្នាំ ដោយអាជ្ញាធរសហរដ្ឋអាមេរិក។ នៅក្នុងខែមីនា គណៈកម្មាការពាណិជ្ជកម្មអនាគតទំនិញ (CFTC) ក៏បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Binance សម្រាប់ការបំពានច្បាប់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Deutsche Welle

Share This Post: