អន្តរជាតិ

នាវាមួយគ្រឿងដឹកអាស៊ីតជិត ១០០តោនបានលិចនៅសមុទ្រជប៉ុននិងបណ្តាលឱ្យមនុស្ស ៨នាក់បាត់បង់ជីវិត

BY
Pheakdey
March 20, 2024

ជប៉ុន៖ មនុស្សចំនួន ៨នាក់ត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចនាវាមួយគ្រឿងនៅសមុទ្រនៃប្រទេសជប៉ុន​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងល្ងាចថ្ងៃពុធ ទី២០ ខែមីនានេះ។ ​នៅក្នុងនាវាមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបចំនួន ១១នាក់ ដោយនៅក្នុងនោះជនជាតិកូរ៉េខាងត្បូងចំនួន​ ២នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន ៨នាក់ និងជនជាតិចិនម្នាក់ផងដែរ។

គិតត្រឹមពេលនេះក្រុមឆ្មាំសមុទ្រជប៉ុនបានជួយសង្គ្រោះអាយុជីវិតមនុស្សម្នាក់តែនៅមិនទាន់មានការបញ្ជាក់ពីអត្តសញ្ញាណរបស់គាត់ឡើយទេ ខណៈមនុស្ស ២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ ប្រភពខាងលើបានបន្តថា នាវាដែលបានលិចនេះគឺជាប្រភេទនាវាដឹកទំនិញដែលមានផ្ទុកទៅដោយអាស៊ីតអាគ្រីលីក (Acrylic Acid) ចំនួន ៩៨០តោន ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងច្បាស់ថា សារធាតុអាស៊ីតនៅនាវាបានធ្លាយចូលទៅក្នុងទឹកសមុទ្រឬក៏អត់នោះទេ ហើយបើក្នុងករណីមានជាតិអាស៊ីតបានធ្លាយចូលទៅក្នុងទឹកសមុទ្រនោះវាក៏អាចបង្កឱ្យគ្រោះថ្នាក់ដល់ធនធានធម្មជាតិនៅក្នុងសមុទ្រមួយចំនួនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: