អន្តរជាតិ

ថៃគ្រោងបង្កើតតុលាការពិសេសសម្រាប់កាត់ក្តីសំណុំរឿងឧក្រិដ្ឋកម្មតាមអ៉ីនធឺណិតនិងបច្ចេកវិទ្យា

BY
Pheakdey
March 21, 2024

ថៃ៖ ប្រទេសថៃគ្រោងនឹងបង្កើតតុលាការពិសេសមួយសម្រាប់កាត់ក្តីសំណុំរឿងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនិងបច្ចេកវិទ្យា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២០ ខែមីនានេះ។ ការបង្កើតតុលាការពិសេស គឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់ជាក់ស្តែងនៅក្នុងសង្គមនាពេលបច្ចុប្បន្ន ពោល គឺសង្គមដែលមានពលរដ្ឋភាគច្រើនរស់នៅដោយពឹងផ្អែកយ៉ាងសំខាន់លើអ៉ីនណធឺណិត និងបច្ចេកវិទ្យា។

បើតាមតាមតុលាការយុត្តិធម៌ថៃបានបញ្ជាក់ថា ការបង្កើតឱ្យមានតុលាការពិសេសសម្រាប់ដោយស្រាយសំណុំរឿងដាច់ដោយឡែកនេះនឹងផ្តល់នូវគុណសម្បត្តិធំៗចំនួន ២ ដោយទី១ តុលាការនេះនឹងធ្វើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតក្នុងជំនាញរបស់ខ្លួន និងទី២ គឺរយៈពេលនៃការដោះស្រាយសំណុំរឿងនិមួយៗ នឹងមិនត្រូវអូសបន្លាយយូរនោះទេ ពោលគឺមានល្បឿនលឿនជាងបើធៀបទៅនឹងការកាត់ក្តីនៅក្នុងតុលាការធម្មតា។ យ៉ាងណាក្តី អាជ្ញាធរថៃនៅមិនទាន់បញ្ជាក់ពីពេលវេលាជាក់ស្តែងនៃការដាក់ឱ្យដំណើរការតុលាការពិសេសខាងលើនេះនៅឡើយទេ ខណៈគម្រោងនៃការបង្កើតត្រូវបានពិភាក្សានិងមានការយល់ព្រមគ្នាក្នុងចំណោមក្រុមអ្នកជំនាញនិងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលថៃរួចអស់ហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖

Share This Post: