អន្តរជាតិ

មនុស្ស ៦០នាក់បានបាត់បង់ជីវិតនិងជាង ១០០នាក់បានរងរបួសដោយការវាយប្រហារមួយនៅសាលប្រគំតន្ត្រីក្នុងប្រទេសរុស្ស៊ី

BY
Pheakdey
March 23, 2024

រុស្ស៊ី៖ គិតត្រឹមពេលនេះមានជនរងគ្រោះរហូតដល់ ៦០នាក់ហើយដែលត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅឯសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីយប់ថ្ងៃសុក្រម្សិលមិញ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនានេះបានឱ្យដឹងថា ក្រុមឥស្លាមជ្រុលនិយមបានចេញមុខមកបញ្ជាក់ថាពួកគេគឺជាអ្នករៀបចំការវាយប្រហារនេះ។

ក្រៅតែពីបានរកឃើញអ្នកស្លាប់ក៏មានមនុស្សប្រមាណជា ១០០នាក់ផ្សេងទៀតបានរងធ្ងន់និងស្រាលផងដែរ។ ប្រភពខាងលើនេះបានបន្តថា នៅក្នុងការណ៍វាយប្រហារនេះក្រុមខ្មាន់កាំភ្លើងបានបន្លំខ្លួនដោយស្លៀកពាក់ឯកសណ្ឋានជាក្រុមការងារដើម្បីបានដើរចូលទៅដល់ក្នុងសាលប្រគុំតន្ត្រី។ ក្រោយពេលបានដើរចូលទៅដល់ទីកន្លែងដែលពួកគេគ្រោងទុកហើយ ក្រុមខ្មាន់កាំភ្លើងក៏បានបើកការបាញ់ប្រហារដោយកាំភ្លើង និងគប់គ្រាប់បែកជាច្រើនទៅកាន់ហ្វូងមនុស្សតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: