អន្តរជាតិ

បារាំង ទាញសញ្ញាអាសន្នភេរវកម្មក្នុងកម្រិតខ្ពស់បំផុត

BY
Pheakdey
March 25, 2024

បារាំង៖ រដ្ឋាភិបាលនៃប្រទេសបារាំងបានទាញសញ្ញាអាសន្នភារវកម្មក្នុងកម្រិតដ៏ខ្ពស់បំផុតមួយ នេះ​បើយោងតាមការចុះផ្សាយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៥ ខែមីនានេះ។ ការទាញសញ្ញាអាសន្ននេះគឺត្រូវបានធ្វើឡើងដើម្បីដាស់តឿនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នអំពីលទ្ធភាពនៃការកើតមានអំពើភេរវកម្ម ក៏ដូចជាណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចឱ្យត្រៀមខ្លួន សម្រាប់ធ្វើអន្តរាគមន៍ផ្សេងៗក្នុងករណីមានហេតុការណ៍បន្ទាន់ណាមួយកើតឡើង។

គួរកត់សម្គាល់ថា ការទាញសញ្ញាអាសន្នអំពីភេរវកម្មរបស់រដ្ឋាភិបាលបារាំងខាងនេះ គឺត្រូវបានធ្វើឡើងក្រោយកើតមានហេតុការណ៍បាញ់សម្លាប់យ៉ាងព្រៃផ្សៃនៅឯសាលប្រគំតន្រ្តីដ៏ធំមួយនៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ីកាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ។ គិតត្រឹមពេលនេះជនរងដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍អកុសលមួយនេះ បានកើនឡើងដល់ចំនួន ១៣៧នាក់ហើយ​ ខណៈនៅក្នុងនោះក៏មានកូនក្មេងចំនួន ៣នាក់ផងដែរ។ សូមបញ្ជាក់ជូនថា បន្ទាប់ពីបានធ្វើសកម្មភាពភេរវកម្មរួច ក្រុមឥស្លាមជ្រុលនិយមបានចេញមុខមកប្រាប់ថា ពួកគេគឺជាអ្នករៀបចំផែនការបាញ់ប្រហារនេះ៕

អត្ថបទ៖​ភក្តី
ប្រភព៖ The Strait Time

Share This Post: