អន្តរជាតិ

ជនសង្ស័យ ៤នាក់ក្នុងករណីវាយប្រហារនៅសាលប្រគំតន្ត្រីនៅរុស្ស៊ីត្រូវបានចាប់ខ្លួន ខណៈពួកគេម្នាក់ៗត្រូវប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត

BY
Pheakdey
March 25, 2024

រុស្ស៊ី៖ បុរសចំនួន ៤​នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីបាញ់ប្រហារនៅក្នុងសាលប្រគំតន្ត្រីក្នុងទីក្រុងមូស្គូកាលពីថ្ងៃសុក្រកន្លងទៅត្រូវបានអាជ្ញាធររុស្ស៊ីឃាត់ខ្លួនបានហើយ ខណៈពួកគេម្នាក់ៗអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិតពីបទធ្វើបានធ្វើភេរវកម្ម។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៥ ខែមីនានេះបានបញ្ជាក់ថា នៅក្នុងចំណោមជនសង្ស័យទាំង ៤នាក់នោះគឺមានជនសង្ស័យចំនួន ២ហើយដែលបានសារភាពថាពួកគេពិតជាភេរវករមែន។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនសង្ស័យដែលបានសារភាពកំហុសទាំង ២នាក់នោះទៀតសោធគឺមានម្នាក់ជាពលរដ្ឋមកពី​ប្រទេសតាជីគីស្ថាន ខណៈជនសង្ស័យផ្សេងទៀតគេនៅមិនទាន់បានដឹងអំពីអត្តសញ្ញាណពិតប្រាកដរបស់ពួកគេឡើយទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលននេះចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍អកុសលខាងលើនេះបានកើនឡើងដល់ចំ​នួន ១៣៧នាក់ហើយ ខណៈនៅក្នុងនោះក៏មានកុមារចំនួន ៣នាក់ផងដែរ។ សូមបញ្ជាក់ជូនថា ករណីធ្វើភារវកម្មខាងលើនេះគឺជាភេរវកម្មដែលបានបណ្តាលមានឱ្យពលរដ្ឋរុស្ស៊ីស្លាប់ក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាននោះទេ បើគិតចាប់តាំងពីឆ្នាំ ២០០០មក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: