អន្តរជាតិ

ចិនកាត់ទោសប្រធានសមាគមបាល់ទាត់ម្នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិតជុំវិញករណីពុករលួយដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យបាល់ទាត់ចិនទាំងមូល

BY
Pheakdey
March 27, 2024

ចិន៖ អតីតប្រធានសមាគមបាល់ទាត់ចិនម្នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតជុំវិញករណីប្រព្រឹត្តអំពើពុករលួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៦ ខែមីនានេះ។ អតីតប្រធានសមាគមបាល់ទាត់ចិនរូបនេះមានឈ្មោះថា Chen Xuyuan មានអាយុ ៦៧ឆ្នាំ ខណៈរូបគាត់បានចូលកាន់តំណែងជាប្រធានសមាគមបាល់ទាត់នៃប្រទេសចិន (Chinese Football Association) នៅក្នុងឆ្នាំ ២០១៩។

ប្រភពខាងលើបានបន្តថា មុនពេលចូលកាន់តំណែងជាប្រធានសមាគមបាល់ទាត់ចិន​ លោក Chen Xuyuan ក៏ធ្លាប់បានកាន់តួនាទីធំៗមួយចំនួននៅក្នុងវិស័យបាល់ទាត់ផងដែរ ហើយក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ លោក Chen Xuyuan បានទទួលប្រាក់សំណូកជាបន្តបន្ទាប់ដែលមានចំនួនសរុបជាង ១០លានដុល្លារ។ ក្រោយទទួលបានប្រាក់សំណូកដ៏ច្រើននេះហើយ លោក Chen Xuyuan បានធ្វើសកម្មភាពខុសប្រក្រតីជាច្រើនមានទាំងការរៀបចំការប្រកួត ការចុះកិច្ចសន្យាលើគម្រោងមួយចំនួននិងការវិនិយោគផ្សេងៗទាក់ទងនឹងបាល់ទាត់ ខណៈសកម្មភាពខុសឆ្គងទាំងអស់នេះបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងក្នុងវិស័យបាល់ទាត់ចិនទាំងមូល៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

Share This Post: